ត្រឹមឆមាស​ទី​២​ឆ្នាំ​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​បរទេស​សរុប​៤៥០​នាក់​

15-08-2019 7:52 pm 269

​នាយ​ឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការ​រង​នគរបាល​ជាតិ​ស្រង់​សម្តី​ដោយ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃទី​១៥ សីហា បានឱ្យដឹងថា គិត​ត្រឹម​ឆមាស​ទី​២​ឆ្នាំ​២០១៩ ជនបរទេស​ដែល​ប្រព្រឹត្ត​បទល្មើស​មាន​ចំនួន​៨៤​ករណី​, ឃាត់ខ្លួន​សរុប​៤៥០​នាក់​, មាន​១៧​សញ្ជាតិ លើ​បទ​ល្មើស​១១​ប្រភេទ ។​

​លោក​បន្តថា បើ​ធៀប​នឹង​ត្រីមាស​ទី​២​ឆ្នាំ​២០១៨ មាន​៨៨​ករណី ថយចុះ ៤,៥៤% ។ លោក​ថា ក្រុម​សញ្ជាតិ​ដែល​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាង​គេ​មាន ជនជាតិ​ចិន​, វៀតណាម​, ឥណ្ឌា​, កូរ៉េខាងត្បូង​, អ៊ុ​យក្រែន ហើយ​ភូមិសាស្ត្រ​ដែល​កើតមាន​ច្រើនជាងគេ គឺ​រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះសីហនុ និង​ខេត្ត​ស្វាយរៀង ៕

ព័ត៌មានផ្សេងទៀត