កូរ៉េ​ប្តេជ្ញា​ជួយ​លើកកម្ពស់​សេវា​ព្យាបាល​ត្រចៀក ច្រមុះ បំពង់​ក​នៅ​កម្ពុជា​

15-08-2019 6:58 pm 125
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខាសាលា​រួម កម្ពុជា​-​កូរ៉េ លើក​ទី​១ ស្តី​ពី​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក នៅ​ថ្ងៃ​ទី​១៥ សីហា លោក​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​និយាយថា កូរ៉េ​ប្តេជ្ញាចិត្ត​មុតមាំ​ក្នុង​ការជួយ​លើកកម្ពស់​សេវា​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក នៅ​កម្ពុជា ...

​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា កូរ៉េ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការជួយ​លើកកម្ពស់​វិស័យ​សុខាភិបាល​កម្ពុជា​ឱ្យ​កាន់តែ​ទំនើប ប្រកបដោយ​គុណភាព​ខ្ពស់ ទៅលើ​សេវា​ព្យាបាល​ត្រចៀក ច្រមុះ និង​បំពង់​ក ។​

​លោក Oh Nak Young ថ្លែងថា កូរ៉េ​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុងការ​បង្កើន​សមត្ថភាព​ទៅ​ដល់​ក្រុម​គ្រូពេទ្យ តាមរយៈ​ការបណ្តុះបណ្តាល​ដោយ​ផ្ទាល់​នៅ​ប្រទេស​កូរ៉េ និង​អញ្ជើញ​គ្រូពេទ្យ​ឯកទេស មាន​បទពិសោធន៍ មក​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​នៅ​កម្ពុជា ។​

​លោក​ថ្លែងបន្តថា KOICA បាន​កំពុង​អនុវត្ត​គម្រោង​លើកកម្ពស់​បង្កើន​សមត្ថ​ភាព​មជ្ឈមណ្ឌល​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក ក្នុង​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ចាប់ពី​ឆ្នាំ​២០១៨​មក ដោយ​ប្រើប្រាស់​ថវិកា​៨​លាន​ដុល្លារ​អាមេរិក ។ 

​គាត់​ថា គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​រហូតដល់​ឆ្នាំ​២០២០ ដោយ​គ្រោង​សាងសង់​អគារ​មន្ទីរពេទ្យ​ថ្មី​កម្ពស់​៥​ជាន់ បំពាក់​ទៅ​ដោយ​គ្រឿង​បរិក្ខារ​ថ្មី ទំនើប សម្រាប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ៕

ព័ត៌មានផ្សេងទៀត