អាចនិយាយបានថាជារឿងដំបូងបំផុតក្នុងពិភពលោក ដែលមានមនុស្សវះកាត់ដាក់សោររថយន្ដនៅក្នុងកំភួនដៃ ហើយអាចស្កេនបើកទ្វាររថយន្ដបានធម្មតា។ ប៉ុន្ដែសោនេះមិនមែនជាសោដែកឬស្ពាន់ដូចសោរថយន្ដធម្មតាឡើយ វាជាប្រភេទសោរាងជាកាតប្រើបន្ទះឈីប របស់រថយន្ដអគ្គិសនីក្រុមហ៊ុនTesla Model 3។ នាងAmie D.Dជាវិស្វករsoftwareមួយរូប បានសម្រេចចិត្ដវះកាត់ដាក់បន្ទះឈីបសោចូលទៅក្នុងកំភួនដៃ ដោយនាងមិនបារម្ភខ្លាចបាត់សោជាប្រភេទបន្ទះកាតនេះទេ។ ប៉ុន្ដែមុនសម្រេចចិត្ដដូច្នេះ នាងបានសហការជាមួយអ្នកជំនាញនៅក្នុងរដ្ឋTexasផងដែរ ដើម្បីប្រាកដថាបន្ទះឈីបសោនេះមិនប៉ះពាល់ដល់រាងកាយ។ ទីបំផុតនាងអាចធ្វើវាបានដោយជោគជ័យ៕