ការប្រកួត​​នៅ​សង្វៀន​​ONE Championship​​ស្អែក​នេះ​​ចាន់ រតនា​​អាច​យកឈ្នះ​​បានទេ​?

15-08-2019 4:52 pm 341
រូបភាពកីឡាករចាន់ រតនា(កណ្ដាល)

​ការប្រកួត​ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នោះ នឹង​មកដល់​នៅ​ថ្ងៃ​សុក្រ​ទី​១៦​ខែសីហា​ស្អែក​នេះហើយ​។ នោះ​គឺ​ជំនួប​រវាង​ជើង​ខ្លាំង​កម្ពុជា​ចាន់ រតនា ជាមួយ​ជើង​ខ្លាំង​គុយបា​Gustavo Balart​។ អ្នក​ទាំងពីរ​នឹង​ប្រកួត​គ្នា​ក្នុង​សង្វៀន​ONE Championship នៃ​ព្រឹត្ដិការណ៍​Dreams of God ដែល​រៀបចំឡើង​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ 

​ដ្បិតថា​កីឡាករ​Balart​មាន​កម្ពស់​ទាប​ជាង​ខ្លួន ប៉ុន្ដែ​រតនា​មិន​ហ៊ាន​មើលស្រាល​គូប្រកួត​ឡើយ ប៉ុន្ដែ​រូបគេ​ក៏បាន​ហ្វឹកហាត់​ត្រៀម​រួចជាស្រេច​ដែរ​។ រីឯ​កីឡាករ​Balart​វិញ​មុន​ការប្រកួត​រូបគេ​បាន​ផ្ញើ​សារ​ទៅ​រតនា​ថា រូបគេ​នឹង​ឈ្នះ​ការប្រកួត​ហើយ​រតនា​នឹង​ចាញ់​។ បើ​ម្ចាស់​មេដាយមាស​កីឡា​ចំបាប់​ព្រឹត្តិការណ៍ Pan American Game អះអាង​ដូច្នេះហើយ តើ​ចាន់ រតនា​អាចមាន​អ្វី​ទប់​ទល់នឹង​យកឈ្នះ​លើ​កីឡាករ​មាឌ​ល្អិត​នេះ​បាន​? មានតែ​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​នៅ​ថ្ងៃស្អែក​៕

 ពាក្យគន្លឹះ  កីឡាប្រដាល់ចាន់រតនា

ព័ត៌មានផ្សេងទៀត