លោក​មាស នី​៖​​រដ្ឋាភិបាល ​នឹងមិន​ធ្វើតាម​​លក្ខខណ្ឌ​EU​ទេ​ ព្រោះ​ប្រៀបដូច​លេបថ្នាំ​​សម្លាប់ខ្លួន​​

15-08-2019 4:26 pm 4133

​សហភាព​អឺរ៉ុប​កំពុង​ចាប់ផ្ដើម​នីតិវិធី ៦​ខែ ចុងក្រោយ​របស់ខ្លួន ក្នុង​ការត្រួតពិនិត្យ និង​វាយតម្លៃ​ការរំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុននឹង​សម្រេច​ជា​ចុងក្រោយ នៅ​ដើមឆ្នាំ​២០២០ ថា តើ​ត្រូវ​ព្យួរ​ការអនុគ្រោះ​ពន្ធ ពី​កម្ពុជា ឬ​យ៉ាងណា ក្រោយពី​សហភាព​អឺរ៉ុប​បានទទួល​ឯកសារ​ផ្លូវការ​ពី​គ្រប់ភាគី​រួចរាល់​អស់ហើយ ដើម្បី​វាយតម្លៃ មុននឹង​សម្រេច​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ 

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក​មាស នី មើលឃើញថា ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ពេលនេះ គឺ​ហាក់​ស្ថិតនៅក្នុង​ស្ថានភាព​ទ័លច្រក​ទាំងសងខាង ខណៈ​EBA កាន់តែ​ខិត​ទៅរក​ដំ​ណា​កាល​ចុងក្រោយ​។​លោក​ថា លក្ខខណ្ឌ​របស់​អឺរ៉ុប ជា​រឿង​ពិបាក​បំផុត​សម្រាប់​គណបក្សកាន់អំណាច ហើយ​ប្រសិនបើ​រដ្ឋាភិបាល​ព្រមធ្វើ​តាម​លក្ខខណ្ឌ​របស់​អឺរ៉ុប គឺ​ប្រៀបបាន​នឹង​ការ​លេបថ្នាំ​សម្លាប់​ខ្លួនឯង​យ៉ាង​ដូច្នេះ​ដែរ ...

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកមាសនីបញ្ហាEBA

ព័ត៌មានផ្សេងទៀត