គ្រោះទឹកជំនន់​ឆ្នាំនេះ​ប៉ះពាល់​ខេត្ត​ចំនួន​៨ ស្លាប់​មនុស្ស​៤​នាក់​

15-08-2019 12:45 pm 542

​គ្រោះទឹកជំនន់ សម្រាប់​រដូវវស្សា​ឆ្នាំ​នេះ បាន​បង្ក​ការប៉ះពាល់​ដល់​ខេត្ត​ចំនួន​៨ និង​ប្រជាពលរដ្ឋ​ជិត​១​ម៉ឺន​គ្រួសារ ក្នុង​នោះ​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​។ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​នេះ​។​

​ខេត្ត​កម្ពុជា ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​រួមមាន​៖ ខេត្ត​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​កោះកុង ខេត្ត​កែប ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ធំ​ជាដើម​។​

​ជំនន់​ទឹកភ្លៀង​នេះ ធ្វើឲ្យ​ខូចខាត​ផ្ទះសម្បែង​ចំនួន​៦៩០០​កន្លែង ប៉ះពាល់​ដល់​សត្វពាហនៈ ៥៤៤៧​ក្បាល ប៉ះពាល់​សន្ទូង​៥២០៨​ហិកតា ខូចខាត​សន្ទូង​៣០០​ហិកតា និង​ប៉ះពាល់​ដំណាំ​២២៧៥​ហិកតា ខូចខាត​ដំណាំ ៩៤០​ហិកតា​។​

​សូមបញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ជំនន់​ទឹកភ្លៀង​បាន​វាយប្រហារ​នៅ​បណ្តា​ខេត្ត​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ទូទាំង​ប្រទេស​៕

ព័ត៌មានផ្សេងទៀត