មនុស្ស​ជាង​​៤០​ម៉ឺន​នាក់​​ត្រូវ​ជម្លៀស​ខ្លួន​​ដោយសារ​​ឥទ្ធិពល​​ព្យុះ​​នៅ​ជប៉ុន​

15-08-2019 11:13 am 137
​ជប៉ុន​កំពុងទទួល​ឥទ្ធិពលពីព្យុះត្រូពិចKrosa

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​តំបន់​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​១៥​សីហា​នេះ រួមជាមួយ​នឹង​ព្យុះ​ត្រូពិចKrosa​កំពុង​បោកបក់​មក​ផង បង្ខំ​ឲ្យ​ជប៉ុន​សម្រេច​លុបចោល​ជើងហោះហើរ​និង​ខ្សែ​រថភ្លើង​ជាច្រើន​រយ​ជើង​។ ក្រៅពីនេះ​អាជ្ញាធរ​បាន​ប្រកាស​អាសន្នឲ្យ​ប្រជាជនជាង​៤០​ម៉ឺន​នាក់ ត្រូវ​ជម្លៀស​ខ្លួន​ចេញពី​លំនៅស្ថាន​។ ព្យុះ​ត្រូពិច​Krosa​កំពុងធ្វើដំណើរ​ទៅ​តំបន់​ភាគ​ឦសាន​ប្រទេស​ជប៉ុន គឺ​បោកបក់​ទៅលើ​កោះ​តូច​មួយ​របស់​ជប៉ុន​ឈ្មោះ​Shikoku ជាមួយ​ល្បឿន​ខ្យល់​១០៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​កើន​រហូតដល់​១៦២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ព្យុះ​នេះ​បាន​បង្ក​ជា​ការបា​ក់ដី​និង​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ផងដែរ​។​

​សូម​រម្លឹកថា កាលពី​ឆ្នាំ​២០១៨​មាន​មនុស្ស​ជាង​២០០​នាក់​ស្លាប់ ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់ ក្នុង​តំបន់​មួយចំនួន​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ ក្នុងនោះ​ក៏មាន​តំបន់​ដែល​កំពុង​រង​ការវាយប្រហារ​ពី​ព្យុះ​Krosa​នៅពេល​នេះដែរ​៕

 ពាក្យគន្លឹះ  ជប៉ុនព្យុះត្រូពិច

ព័ត៌មានផ្សេងទៀត