លោក​Maduro​ចោទ​​អតីត​ប្រធានាធិបតី​​កូឡុំប៊ី​ថា​​ប៉ុនប៉ង​​សម្លាប់លោក​

15-08-2019 10:51 am 217
រូបភាពប្រធានាធិបតីវេណេហ្ស៊ូអេឡា​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​

​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា​លោក​Nicolas Maduro បាន​ចោទប្រកាន់​អតីត​ប្រធានាធិបតី​កូឡុំប៊ី​លោក​Alvaro Uribe​ថា​បាន​ប៉ុនប៉ង​ធ្វើឃាត​រូប​។ នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក​Maduro បាន​ចោទប្រកាន់​អ្នកនយោបាយ​នៅ​ក្នុងប្រទេស​កូឡុំប៊ី ពីបទ​រៀបចំ​ផែនការ​ប្រឆាំង​លោក​។ ប្រទេស​ទាំងពីរ​ក៏​កំពុងមាន​ទំនាក់ទំនង​មិន​ល្អប្រសើរ​ជាមួយគ្នា ចន្លោះពេល​ផ្ទុះ​វិបត្ដិ​សេដ្ឋកិច្ច​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ដែល​ធ្វើឲ្យ​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ជាង​១​លាន​នាក់ ក្លាយជា​ជនអន្ដោប្រវេសន៍​នៅ​កូឡុំប៊ី​។​

​ក្នុងពេល​ថ្លែង​សុន្ទរកថា​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​កាលពី​ល្ងាច​ថ្ងៃ​ពុធ លោក​Maduro​បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​របៀប​ដែល​អតីត​ប្រធានាធិបតី​កូឡុំប៊ី រួម​នឹង​បក្សពួក​បានរៀបចំ​ការ​វាយប្រហារ​សម្លាប់​លោក​។ លោក​ថា​ក្នុង​ផែនការ​នោះ​មាន​ទាហាន​ស៊ីឈ្នួល​ចំនួន​៣២​នាក់ ចូលទៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដើម្បី​ព្យាយាម​ធ្វើឃាត​រូបលោក និង​ធ្វើឃាត​មេដឹកនាំ​បដិវត្ដន៍​។ ប៉ុន្ដែ​លោក​បាន​រួច​ជីវិត​ដោយសារតែ​ការការពារ​ពី​ព្រះ​។​

​ក្រោយពី​មាន​ការចោទប្រកាន់​ដូច្នេះ រដ្ឋមន្ដ្រីការបរទេស​កូឡុំប៊ី​លោក​Carlos Holmes បាន​ច្រានចោល​ការចោទប្រកាន់​ភ្លាមៗ​។ តាមរយៈ​បណ្ដាញ​ធ្វី​ត​ទ័​រលោក​និយាយថា រដ្ឋាភិបាល​កូឡុំប៊ី​សូម​បដិសេធ​ទាំងស្រុង ចំពោះ​ការមូល​បង្កាច់​ពី​មេដឹកនាំ​ផ្ដាច់កា​រលោក​Maduro ទៅលើ​ជនជាតិ​កូឡុំប៊ី​ដែល​បានលះ​បង់ជីវិត​ដើម្បី​បម្រើ​លទ្ធិប្រជាធិបតេយ្យ​៕

ព័ត៌មានផ្សេងទៀត