មណ្ឌល​កីឡាហែលទឹក​ខេត្ត​បាត់ដំបង​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃនេះ​

14-08-2019 8:19 pm 126

​មណ្ឌល​កីឡាហែលទឹក​ខេត្ត​បាត់ដំបង ស្ថិត​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​បាត់ដំបង ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​ទី​១៤ សីហា ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។​

​មណ្ឌល​កីឡាហែលទឹក​ខេត្ត​បាត់ដំបង គ្រោង​សាងសង់​ដោយ​យក​គំរូ​ប្លង់​តាម មណ្ឌល​កីឡាហែលទឹក​តេជោ​សែន​ខេត្ត​កំពង់ចាម លើ​ផ្ទៃដី​ទំហំ​១១២​ម៉ែត្រ គុណ​នឹង​៦៥​ម៉ែត្រ​, ចំណាយ​ពេល​សាងសង់​២៤​ខែ និង​ចំណាយ​ថវិកា ២​លាន​ដុល្លារ​អាមេរិក ។​

​មណ្ឌលកីឡា​ហែល​ទឹក​នេះ ត្រូវបាន​សាងសង់​ឡើង​ក្នុង​គោលបំណង​សម្រាប់​ឆ្លើយតប​ទៅ​នឹង​ការហ្វឹកហាត់ និង​ការប្រកួត​ជា​លក្ខណៈ​ជាតិ​និង​អន្តរជាតិ ពិសេស​ការប្រកួត​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ ៕

ព័ត៌មានផ្សេងទៀត