បុរស​ម្នាក់​​ជ្រុះ​ធ្មេញ​​ទៅ​ជាប់​​នឹង​បំពង់ក​​៨​ថ្ងៃ​ទើប​ដឹង​​ហើយ​​វះកាត់​​យកចេញ​

14-08-2019 5:44 pm 347
រូបភាពពេលថតកាំរស្មីxឃើញបន្ទះធ្មេញ​ក្នុងបំពង់ក

​បុរស​ជនជាតិ​អង់គ្លេស​វ័យ​៧២​ឆ្នាំ​ម្នាក់ បាន​ជាប់​ធ្មេញ​សិប្បនិម្មិត​នៅក្នុង​បំពង់ក​រយៈពេល​៨​ថ្ងៃ​ទម្រាំ​ដឹង និង​វះកាត់​យកចេញ​បាន​។ មូលហេតុ​ដំបូង​ឡើយ​លោក​បាន​ទៅ​វះកាត់​យក​ដុំ​សាច់​ដុះ​នៅ​មន្ទីរពេទ្យ​មួយកន្លែង ប៉ុន្ដែ​ពេល​វះកាត់​ក្រុមគ្រូពេទ្យ​ភ្លេច​យក​ធ្មេញ​សិប្បនិម្មិត​លោក​ចេញ​។ ក្រោយ​វះកាត់​គ្រូពេទ្យ​ក៏​ឲ្យ​លោក​ទៅផ្ទះ​វិញ​។ រយៈពេល​៦​ថ្ងៃក្រោយ​លោក​បាន​មកជួប​ពេទ្យ​ម្ដងទៀត ហើយ​ប្រាប់​ពី​អា​ការៈឈាមមាត់ ពិបាក​ដកដង្ហើម និង​ពិបាក​លេប​អាហារ​រឹង​ដោយសារតែ​ឈឺបំពង់ក​។ 

​គ្រូពេទ្យ​ក៏​ពុំបាន​ដឹងថា​មាន​ធ្មេញ​ជាប់​ក្នុង​បំពង់ក​លោក​ដែរ ដោយ​ឲ្យ​ថ្នាំសម្រាប់​បំបាត់ឈឺក​ព្រោះ​គិតថា បណ្ដាលមកបីរ​លា​កបំ​ព​ង់ក​។ រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ទៀត​លោក​ក៏​ទៅ​មន្ទីរពេទ្យ​ជាថ្មី ដោយសារតែ​ស្ថានភាព​កាន់តែ​ធ្ងន់​ជាង​មុន​។ ក្រោយមក​គ្រូពេទ្យ​ក៏​ពិនិត្យ​មើលឃើញថា មាន​បន្ទះ​នៅជាប់​នឹង​បំពង់ករ​របស់លោក ពេលនោះ​បុរស​វ័យ​៧២​ឆ្នាំ​ក៏​ប្រាប់​ទៅ​គ្រូពេទ្យ​ថា លោក​បាន​បាត់​ធ្មេញ​សិប្បនិម្មិត​ដែល​លោក​ដាក់ នៅពេល​ចូលទៅ​វះកាត់​យក​ដុំ​សាច់​ដុះ​នៅ​មន្ទីរពេទ្យ​លោក​ចូល​ដំបូង​គេ​។ ក្រោយ​ដឹង​ដូច្នេះ គ្រូពេទ្យ​ក៏​វះកាត់​យក​ធ្មេញ​ចេញពី​បំពង់ករ​របស់លោក​៕ 

ព័ត៌មានផ្សេងទៀត