Manchester City​​ត្រូវ​FIFA​​ពិន័យ​ជាង​​៣៧​ម៉ឺន​ដុល្លារ​​ព្រោះ​រំលោភច្បាប់​​ផ្ទេរ​កីឡាករ​

14-08-2019 5:13 pm 348
រូបភាព​ទង់ជាតិសម្គាល់​ក្លឹបManchester City​​

​ក្លឹប​បាល់ទាត់​ល្បីឈ្មោះ​របស់​អង់គ្លេស​Manchester City ត្រូវបាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​FIFA ពិន័យ​ជា​ប្រាក់​ចំនួន​ជាង​៣៧​ម៉ឺន​ដុល្លារ​អាមេរិក ដោយសារតែ​ក្លឹប​នេះ​រំលោភ​លើ​ច្បាប់​ដោះដូរ​កីឡាករ​របស់​សហព័ន្ធ​។ គណៈកម្មាធិការ​វិន័យ​របស់​FIFA​បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​Manchester City ដោយ​ការពិន័យ​ជា​ប្រាក់​នេះ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ទាក់ទង​នឹង​ការផ្ទេរ​និង​ចុះឈ្មោះ​កីឡាករ​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ​។ ក្លឹប​ក៏​ព្រម​ទទួលយក​ការពិន័យ​នេះ​រួចហើយ​ដែរ តែ​យ៉ាងណាមិញ​ក្លឹប​មិន​ត្រូវបាន​ហាមឃាត់​ក្នុង​ការដោះដូរ​កីឡាករ​ទេ​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត