សាលា​មធ្យម​វិចិត្រសិល្បៈ​ប្រកាស​ប្រឡង​ជ្រើសរើស​សិស្ស​ឲ្យចូល​រៀន​ដោយ​ឥតគិតថ្លៃ​

14-08-2019 4:18 pm 188

​សាលា​មធ្យម​វិចិត្រសិល្បៈ នឹង​រៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ឲ្យចូល​រៀន​ដោយ​ឥតគិតថ្លៃ ទៅ​លើ​មុខ​ជំនាញ​ដូចជា តូរ្យតន្ត្រី របាំ ល្ខោន សៀក និង​សិល្បៈ​សូន​រូប​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​សាលា​មធ្យម​វិចិត្រសិល្បៈ ។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់បន្ថែម​ថា ការចែក​និង​ទទួល​ពាក្យ​ប្រឡង គឺ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ការិយាល័យ​សិក្សា នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​ស្ថិតនៅ​វិថី​បណ្ឌិត​ម៉ុង​ឫទ្ធី ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​ចំពោះ​កាលបរិច្ឆេទ​ប្រឡង​គឺ​នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត