ចិន​មិនឲ្យ​​នាវាចម្បាំង​​អាមេរិក​​ចូលចត​​នៅ​ហុងកុង​​ចន្លោះពេល​​ផ្ទុះ​ភាព​តានតឹង​

14-08-2019 3:32 pm 251
រូបភាព​​កំពង់ផែក្រុងហុងកុង

​ចិន​បាន​ច្រានចោល​សំណើ​របស់​អាមេរិក​ហើយ រឿង​សុំឲ្យ​នាវាចម្បាំង​ពីរ​គ្រឿង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ហុងកុង​នា​សប្ដាហ៍​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​។ និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​មន្ដ្រី​អាមេរិក​បន្ថែមថា នាវាចម្បាំង​កងទ័ពជើងទឹក​អាមេរិក​Green Bay  បាន​ស្នើសុំ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ហុងកុង​នៅក្នុង​ខែសីហា​នេះ ខណៈដែល​នាវា​Lake Erie​បាន​ស្នើសុំ​ធ្វើ​ទស្សនកិច្ច​នៅ​ខែ​កញ្ញា​។ ប៉ុន្ដែ​យ៉ាងណាមិញ​ចិន​មិន​យល់ព្រម​ទេ ចន្លោះពេល​ដែល​ហុងកុង​កំពុង​ផ្ទុះ​ភាព​តានតឹង​។ ទាក់ទង​នឹង​មូលហេតុ​ជាក់លាក់​ចិន​មិនបាន​ប្រាប់​ទេ ប៉ុន្ដែ​ករណីនេះ​មិន​ធ្លាប់មាន​ឡើយ​ពីមុន​។ 

​សូមបញ្ជាក់ថា អាមេរិក​ថ្មីៗ​នេះ​ត្រូវបាន​ប្រទេស​ចិន​ចោទប្រកាន់ថា ជា​អ្នក​នៅ​ពីក្រោយ​ការតវ៉ា​ក្នុង​ក្រុង​ហុងកុង ដែល​ឈានដល់​ផ្ទុះ​អំពើហិង្សា​និង​ចាប់ខ្លួន​មនុស្ស​រាប់រយ​នាក់​។ អាមេរិក​វិញ​ធ្លាប់​ទទូច​ឲ្យ​ចិន​ឈប់​គាបសង្កត់​សិទ្ធិសេរីភាព​របស់​ប្រជាជន​ហុងកុង​តទៅទៀត​។ ដូច្នេះ វា​មិន​ចម្លែក​ទេ​ដែល​ចន្លោះពេល​កំពុង​រកាំរកូស​នឹង​គ្នា ចិន​ហាម​មិនឲ្យ​នាវាចម្បាំង​អាមេរិក​ចូលទៅច​ត​នៅ​កំពង់ផែ​ក្រុង​ហុងកុង​នោះ​៕

 ពាក្យគន្លឹះ  ចិនអាមេរិកហុងកុង

ព័ត៌មានផ្សេងទៀត