លោក​ទៀ បាញ់​៖​បើ​ចង់​សង្គ្រោះ​ជាតិ​គួរ​សង្គ្រោះ​ក្នុង​គ្រា​មាន​សង្គ្រាម​មិន​មែន​ពេល​មាន​សន្តិភាព​ទេ​

14-08-2019 12:37 pm 1034

​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​តាម​រយៈ​ហ្វេ​ស ប៊ុក ផ្លូវការ​របស់​លោក​នៅ​ថ្ងៃទី​១៤ ខែ​សីហា​នេះ​ថា «​វា​ពិតជា​គួរឱ្យ​អស់សំណើច ដែល​មាន​គេ​ចង់​សង្គ្រោះ​ជាតិ ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​មាន​សន្តិភាព ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​ទទួលបាន​ការកោតសរសើ​រ ពី​សហគមន៍​អន្តរជាតិ​ទៅ​វិញ​»​។​លោក​បាន​បញ្ជាក់បន្ថែម​ថា «​ខ្ញុំ​គិតថា បើ​ពួក​គេ​ចង់​សង្គ្រោះ​ជាតិ ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច​នោះ គួរតែ​មក​សុំ​សង្គ្រោះ​ជាតិ ក្នុង​គ្រា​សង្គ្រាម នា​ឆ្នាំ​១៩៧៥»​។​

​ទន្ទឹមនឹងនេះ​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ក៏​បាន​រំលឹកថា ដើម្បី​សង្គ្រោះ​ជាតិ​ពី​របប​ខ្មែរក្រហម វីរជន​របស់​យើង​បាន​លះបង់​គ្រប់បែប​យ៉ាង​រួមទាំង​ជីវិត​។ ពួកគាត់​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការដឹកនាំ​នាវា​កម្ពុជា ឱ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​បាន​បង្កើន​កិត្យានុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​តាមរយៈ​ការចូលរួម​ក្នុង​កិច្ចការ​រក្សា​សន្តិភាព ជូន​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​៕

 ពាក្យគន្លឹះ  លោក​ទៀ បាញ់​

ព័ត៌មានផ្សេងទៀត