CFA​និង​WING​ចុះ​MOU​លើ​សេវា​បើក​ប្រាក់ខែ Wing Biz+

13-08-2019 8:15 pm 80

​សមាគម​ស្បែកជើង​កម្ពុជា (CFA) និង​ធនាគារ​ឯកទេស​វី​ង នៅ​ថ្ងៃ​ទី​១៣ សីហា បាន​ចុះហត្ថលេខា​លើ​កិច្ច​សហការ​សេវា​បើកប្រាក់​បៀវត្ស បែប​ឌីជីថល វី​ង ប៊ីស ផ្លឺ​ស (Wing Biz+) ដើម្បី​ផ្តល់​មធ្យោបាយ​ហិរញ្ញវត្ថុ​ងាយស្រួល​បំផុត​ដល់​បុគ្គលិក និង​និយោជិត​របស់ខ្លួន ។​

​លោក ហោ ប៊ុន​ថៃ អគ្គនាយករង​ធនាគារ​ឯកទេស​វី​ង បាន​និយាយថា ភាព​ជា​ដៃគូ​នេះ មិន​ត្រឹមតែ​បង្ក​ភាពងាយស្រួល​ទៅ​ដល់​សមាគម​ស្បែកជើង​កម្ពុជា​លើ​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​កម្មករ​រោងចក្រ​១៣​ម៉ឺន​នាក់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ជំរុញ​ទៅដល់​ការរីកចម្រើន​នៃ​ឧស្សាហកម្ម​ស្បែកជើង​កម្ពុជា លើ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​ដែល​មាន​បញ្ចូល​នូវ​ការ​រចនា​និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ។​

​លោក​ឧកញ៉ា លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា បាន​និយាយថា ការប្រើប្រាស់​សេវាកម្ម​ទូទាត់​ដែល​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ដែល​ផ្តល់ជូន​ដោយ​ធនាគារ​ឯកទេស​វី​ង គឺជា​ជម្រើស​ដ៏​ជឿជាក់​មួយ ព្រោះ​សមាគម​តែង​ស្វែងរក​វិធី​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប ដើម្បី​កែលម្អ​ជីវិត​សមាជិក កម្មករ​និយោជិត ៕

ព័ត៌មានផ្សេងទៀត