ទូត​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ប្រយ័ត្ន​ព្យុះ​ដែល​នឹង​បក់​ដល់​ជប៉ុន​នៅ​ថ្ងៃស្អែក​

13-08-2019 6:58 pm 312

​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​១៣ សីហា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​សារ​ខ្យល់ព្យុះ​ទី​ហ្វុង​ទី​១០ ដែល​នឹង​បក់បោក​ភាគ​ខាងលិច​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​១៤-១៥ សីហា ខាងមុខ ។​

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ខ្លួន ស្ថានទូត​កម្ពុជា​បានបញ្ជាក់​ថា ព្យុះ​នេះ នឹង​ធ្វើឱ្យ​មាន​ខ្យល់​បក់​ខ្លាំង ចន្លោះ​ពី​១១០​ទៅ​១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​, បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ក្នង​កម្រិត ១​ពាន់​មី​លី​ម៉ែត្រ​នៅ​តំបន់​ខ្លះ​, រលក​សមុទ្រ​នៅ​តំបន់ Shikoku មាន​កម្ពស់​ដល់​១០​ម៉ែត្រ និង​អាច​មាន​ការបា​ក់ដី​នៅ​តាម​ជើងភ្នំ ។​

​ស្ថានទូត​បញ្ជាក់​បន្តថា បើសិនជា​មាន​ព័ត៌មាន​អំពី​ពលរដ្ឋ សិស្ស​/​និស្សិត ឬ​កម្មសិក្សាការី​ខ្មែរ ដែល​រស់នៅ​តំបន់​នោះ​ទទួល​រង​ផលប៉ះពាល់ សូម​ជូនដំណឹង​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ជាបន្ទាន់ តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្ថានទូត ឬ​តាមរយៈ​ទូរស័ព្ទ​លេខ ០៨០ ៤៦៨ ៩៩៣ ៧៤ និង ០៨០ ៣៤៥ ៩៧៨ ៨៩ ៕

ព័ត៌មានផ្សេងទៀត