លោក​ជា សុផារ៉ា ឆ្លើយ​បំភ្លឺ​ជុំវិញ​ច្បាប់​ស្តីពី​សំណង់​ជូន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​

13-08-2019 11:37 am 437

​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ ចូល​បំភ្លឺ​ជូន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ អំពី​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​សំ​ណង់​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ភាគី​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដឹកនាំ​ដោយ លោក គង់ មុនី​កា ប្រធាន​ប្តូរ​វេន នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​។​

​ការកោះអញ្ជើញ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ចូល​បំភ្លឺ​នេះ ធ្វើឡើង​បន្ទាប់​ពី​រាជរដ្ឋាភិបាល កំពុង​តែ​ដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​ពង្រឹង​គុណភាព​សំណង់​អគារ នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​មាន​ករណីរ​លំបាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​សម្លាប់​មនុស្ស​ចំ​ចំនួន​២៨​នាក់ និង​រាប់សិប​នាក់​ទៀត​រងរបួស​៕

ព័ត៌មានផ្សេងទៀត