ព្រលានយន្តហោះ​ហុងកុង​បើក​ឡើងវិញ ប៉ុន្តែ​ជើងហោះហើរ​ខ្ទង់រយ​ជើង​ត្រូវបាន​លុបចោល​

13-08-2019 10:23 am 137

​ព្រលានយន្តហោះ​នៅក្នុង​ទីក្រុង​ហុងកុង បាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​អ្នកប្រជាធិបតេយ្យ​ហុងកុង​រាប់ពាន់នាក់ ចូលទៅក្នុង​សាល​អ្នកដំណើរ​ក្នុង​អាកាសយានដ្ឋាន​នៅ​ថ្ងៃទី​១២​ខែ​សីហា​។ យ៉ាងណាក៏ដោយ ជើងហោះហើរ​ប្រហែលជា​២០០​ជើង ដែល​គ្រោង​ធ្វើ​ប្រតិបត្តិការ​នៅ​ព្រឹក​នេះ ត្រូវបាន​លុបចោល​ដដែល​។​

​គួរ​ជម្រាបជូន​ថា នៅ​ថ្ងៃទី​១២​សីហា​ក្រុមបាតុករ​ហុងកុង​រាប់ពាន់នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​អាកាសយានដ្ឋាន ដោយមាន​ខ្លះ​ដេក​តម្រៀប​គ្នា​នៅ​កន្លែង​បុគ្គលិក​អាកាសយានដ្ឋាន​ធ្វើការ​តែម្តង ដែល​រំខាន​ដល់​បុគ្គលិក មិនអាច​បំពេញការងា​រ​របស់​ពួកគេ​បាន​។ មូលហេតុ​នាំឲ្យមាន​ការតវ៉ា ដោយសារតែ​ប្រជាជន​គាំទ្រ​ប្រជាធិបតេយ្យ មិន​ពេញចិត្ដ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ បើទោះបី​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​បានសម្រេច​លុបចោល​សេចក្ដីព្រាងច្បាប់ ប៉ុន្ដែ​ក្រុមបាតុករ​នៅ​មិន​ព្រម​បញ្ឈប់​ការប្រមូលផ្ដុំ​ឡើយ​។ ពួកគេ​បង្វែរ​ពី​ការប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន ទៅជា​ការតវ៉ា​ទាមទារ​ឲ្យ​ទម្លាក់​មេដឹកនាំ​ហុងកុង ដែលមាន​ទំនោរ​ទៅរក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចេញពី​តំណែង​៕


 ពាក្យគន្លឹះ  ហុងកុងតវ៉ា

ព័ត៌មានផ្សេងទៀត