ក្រុមហ៊ុនសាម​សុង ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ថ្មី​ Samsung Technology Program សម្រាប់​ឆ្នាំ២០១៩!

13-08-2019 9:31 am 67

អតិថិជន​ជា​ច្រើន​ទូទាំង​ពិភពលោក ជាពិសេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សុទ្ធតែ​បាន​ដឹង​ច្បាស់​ពី​គុណ​តម្លៃ និង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន សាម​សុង រួចមកហើយ​។ ក្រុមហ៊ុន សាម​សុង គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទីកន្លែង​ក្នុង​ការផ្តល់ជូន​ផលិតផល និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ប៉ុណ្ណោះ​ទេ​ថែមទាំង​គិត​ដល់​សហគមន៍​ផងដែរ​។

​ជាក់ស្តែង​នៅ​ពេល​នេះ កម្មវិធី​ថ្មី​ដែល​ក្រុមហ៊ុន​នឹង​ធ្វើការ​ផ្តល់ជូន​ដល់​សិក្ខាកាម​ នៅ​វិទ្យាស្ថាន​ជាតិ​​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) សម្រាប់​ឆ្នាំ​នេះ​គឺ​មានឈ្មោះ​ថា Samsung Technology Program​។ វគ្គ​សិក្សា​បំពាក់បំប៉ន​ដែល សាម​សុង បាន​ផ្តល់​ជូន​នោះ​គឺ​មាន​រយៈពេល ៩ សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី ០១ ខែកក្កដា ឆ្នាំ ២០១៩ ដល់​ថ្ងៃ​ទី ០១ ខែ​កញ្ញា ឆ្នាំ ២០១៩ ដោយ​ផ្តោត​លើ​ជំនាញ​ជួសជុល ផ្នែក​បរិក្ខារ​អេឡិចត្រូនិច (CE) ដូចជា​៖ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ទូ​ទឹកកក ទូរទស្សន៍ និង​ជំនាញ​ជួសជុល​ស្មា​ត​ហ្វូន (IM)​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​គ្រូ​បង្គោល និង​សាស្ត្រាចារ្យ​ទាំងអស់​ក្នុង​វគ្គ​សិក្សា​ពិសេស​នេះ​គឺ​សុទ្ធតែ​ត្រូវបាន​បំពាក់បំប៉ន​ពី​អ្នកជំនាញ​ក្នុងប្រទេស​កម្ពុជា និង​មក​ពី​ព្រះរាជាណាចក្រ​ថៃ​ផងដែរ​។ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​បំផុត​នោះ​គឺ​បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា​វិទ្យាស្ថាន​ក៏​មាន​ការប្រឡង​ដើម្បី​ជ្រើស​យក​សិក្ខាកាម​ឆ្នើម និង​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ដើម្បី​មាន​ឱកាស​បន្ត​ទៅ​ហាត់​ការ​បន្ថែមទៀត​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ផលិតផល សាម​សុង ផងដែរ​។

​ជា​ចុងក្រោយ​ក្រុមហ៊ុន សាម​សុង មាន​ការប្តេជ្ញាចិត្ត​ថា​ខ្លួន​នឹង​នៅតែ​ផ្តល់​ការសិក្សា និង​បណ្តុះ​​បណ្តាល​បន្តបន្ទាប់​ទៀត​ដើម្បី​បង្កើន​នូវ​ជំនាញ ចំណេះដឹង ដល់​សហគមន៍​ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​ផងដែរ​៕

 ពាក្យគន្លឹះ  samsung

ព័ត៌មានផ្សេងទៀត