ផ្លែទៀប​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម និង​គ្រប់គ្រង​សម្ពាធ​ឈាម​

12-08-2019 7:33 pm 217

​ការទទួល​ផ្លែទៀប ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​សុខភាព នៅក្នុង​នោះ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ដែលមាន​ជំងឺ​មួយចំនួន​ផងដែរ តួយ៉ាង​ដូចជា​អ្នកជំងឺ​ទឹកនោម​ផ្អែម និង​អ្នក​ដែលមាន​កម្រិត​សម្ពាធ​ឈាម​មិន​នឹងនរ​ជាដើម​។ ជាតិ​សរសៃ​ដែលមាន​នៅក្នុង​ផ្លែទៀប​ជួយ​កាត់បន្ថយ ការ​ស្រូប​យកជាតិ​ស្ករ និង​បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត ទៅជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទទី២ ។ ក្រៅពីនោះ ផ្លែទៀប គឺជា​ប្រភព​ដ៏​ល្អ នៃ​ប៉ូ​តា​ស្យូម​និង​ម៉ាញ៉េស្យូម ដែល​ជួយ​រក្សា​កម្រិត​សម្ពាធ​ឈាម​ឲ្យ​ស្ថិតនៅក្នុង​ការគ្រប់គ្រង​បានល្អ​។ សម្រាប់​អ្នក​ដែលមាន​កម្រិត​សម្ពាធ​ឈាម​ឡើង​-​ចុះ​មិន​ទៀងទាត់ ការ​ទទួលទាន​ផ្លែទៀប​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ នឹង​ជួយ​គ្រប់គ្រង​ការប្រែប្រួល​នេះ​បាន​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត