លោកគង់ គាំ៖បក្សឆន្ទៈខ្មែរ ផ្ដល់ឱកាសថ្មី ដល់អតីតមន្រ្ដី នៃអតីតCNRP

12-08-2019 1:51 pm 1360

លោកគង់ គាំ អតីតប្រធានគណបក្សសម រង្ស៊ី ហើយបច្ចុប្បន្នជា ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានលើកឡើង ថា គណបក្សឆន្ទៈខ្មែរ ជាប៉ូលនយោបាយថ្មី ដែលផ្ដល់ឱកាស​ដល់​អតី​តមន្រ្ដី នៃអតីតគណបក្ស សង្រ្គោះជាតិ(CNRP) ដែលចង់បន្តជីវិតនយោបាយ ហើយក៏ជាជ ម្រើសថ្មី ស​ម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកគង់ គាំ បានសរសេរនៅលើហ្វេសប៊ុក របស់ខ្លួន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដែលមានខ្លឹមសារទាំងស្រុង ថា”- ពាក្យពិតរែងស្លែង ចេះឯងអោយក្រែងចេះគេ។- អ្វីដែលខ្លួន(សហរដ្ឋអាមេរិក សហ ភាពអឺរ៉ុប អន្តរជាតិ និងក្រុមអ្នកនយោបាយអតីតCNRPក្រៅច្បាប់)ខំបំពង និងបន្ទរថាអំណាចក្រុងភ្នំពេញធ្វើទុក្ខបុកម្នេញសកម្មជននយោបាយប្រឆាំង ហើយបំផុសលើកទឹកចិត្ត និងគាំទ្រចំពោះសិទ្ធិជួបជុំ(ផ្តួលរំលំ)ដោយឈូសតុលាការ ដើម្បីដោះលែង កឹម សុខា ទម្លាក់ចោលការជាប់ទោស ជាប់បម្រាមរបស់អ្នកនយោបាយប្រឆាំង។ល។ ឆារដ្ឋសភា(តំណាងរាស្ត្រ) ឆារដ្ឋាភិបាល(អំណាចគ្រប់ថ្នាក់) ដើម្បីអតីតCNRPដំណើ​រការឡើងវិញ សងអំណាចអតីតសមាជិកCNRPជាប់ឆ្នោតវិញ និងបោះឆ្នោតឡើងវិញដោយការបោះឆ្នោតឆ្នាំ២០១៨(ខុសឆ្គង)ក្លែងក្លាយ មិនអាចទទួលស្គាល់។ល។ រាល់បញ្ហាខាងលើទាំងអស់នេះ គឺជាមូល ហេតុនៃវិធានការ ងើបមួយដាក់មួយ ងើបពីរដាក់ពីរ។ល។ ប្រជាព​លរដ្ឋម្ចាស់ឆ្នោត និងកងទ័ពរួមគ្នាប្តូរផ្តាច់រក្សាការពារអំណាចរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋរបស់ក្រុងភ្នំពេញ។

- CNRP-O សម រង្ស៊ី ប្រធានស្តីទី(បានសុខបានស៊ី) និងCNRP-in ប្រធាន កឹម សុខា (បានទោស បានទុក្ខ) ដែលកំពុងមើលបំណាំគ្នា គឺម្ខាងថាបើទាំងអស់គ្នានៅកម្ពុជាមិនងើប យើងពីក្រៅមិនចូល និងម្ខាងទៀតថា បើលោកប្រធានស្តីទីមិនចូល យើងទាំងអស់គ្នានៅកម្ពុជាមិនងើប។ ដូចនេះ ខែ៩ ឆ្នាំ២០១៩ ងើបក៏ចាប់ មិនងើបក៏ចាប់ គឺនយោបាយរបស់មេដឹកនាំខ្មែរក្រៅច្បាប់ និងបរទេសដែលគាំទ្រកំពុងតែគ្មានន័យ។

- គណបក្ស ឆន្ទៈខ្មែរ ប៉ូលនយោបាយថ្មី វប្បធម៌នយោបាយថ្មីរបស់ក្រុមអ្នកនយោបាយវ័យក្មេង (ដែលផ្តល់ឱកាសថ្មីដល់អតីតគណបក្សសង្គ្រោះជាតិ និងជាជម្រើសថ្មី ចំពោះប្រជាពលរដ្ឋចង់ អោយមានការផ្លាស់ ប្តូរនៅកម្ពុជា)ដែលបានគិតត្រូវ យល់ត្រូវតាំងពីឆ្នាំ២០១៨ ត្រូវតែរួបរួមគ្នាធ្វើអោយត្រូវ គឺអោយជោគជ័យសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣”៕

  

ព័ត៌មានផ្សេងទៀត