ព្យុះ​Lekima​​វាយប្រហារ​​ភាគ​ខាងកើត​​ប្រទេស​ចិន​​មនុស្ស​ស្លាប់​​កើន​ដល់​៤៤​នាក់​

12-08-2019 11:29 am 344
ផ្ទះដែលរងការខូចខាតដោយសារព្យុះទីហ្វុងLekima

​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុង​Lekima វាយប្រហារ​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ចិន បាន​កើនឡើង​ដល់​៤៤​នាក់​ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១២​សីហា​នេះ ខណៈ​ព្យុះ​កំពុង​បន្ដ​វាយប្រហា​រលើ​ឆ្នេរសមុទ្រ ដែល​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​រាប់ពាន់លាន​ដុល្លារ និង​រំខាន​ដល់​ការធ្វើដំណើរ​ផងដែរ​។ យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​សង្គ្រោះបន្ទាន់​ខេត្ដ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បានឲ្យដឹងថា មនុស្ស​១២​នាក់​ទើបតែ​ស្លាប់​ដោយសារតែ​ព្យុះ​នេះ ក្នុងនោះ​មាន​៧​នាក់​នៅក្នុង​ខេត្ដ​ជឺ​ជាំង​និង​៥​នាក់​ក្នុង​ខេត្ដ​សាន​តុង រីឯ​មនុស្ស​១៦​នាក់​កំពុង​បាត់​ខ្លួន​។ 

​ព្យុះ​ទី​ហ្វុង​Lekima​បានធ្វើឲ្យ​បាក់ដី​ក្នុង​ខេត្ដ​ជឺ​ជាំ​ង ជាមួយ​ល្បឿន​ខ្យល់​១៨៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ការិយាល័យ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ខេត្ដ​សាន​តុង​បានឲ្យដឹងថា មនុស្ស​ជាង​១៨​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅស្ថាន និង​ប្រជាជន​ប្រមាណ​១​លាន​នាក់​ក្នុង​ខេត្ដ​ជឺ​ជាំង ជាំ​ង​ស៊ូ រួមទាំង​ក្រុង​សៀង​ហៃ ក៏បាន​ជម្លៀស​ខ្លួន​ទៅរក​កន្លែង​មាន​សុវត្ថិភាព​ផងដែរ​។ សូមបញ្ជាក់ថា ព្យុះ​នេះ​ក៏​ធ្វើឲ្យ​ខូចខា​តដល់​ដំណាំ ផ្ទះសម្បែង​ប្រជាជន និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​៕

 ពាក្យគន្លឹះ  ចិនព្យុះទីហ្វុងLekima

ព័ត៌មានផ្សេងទៀត