ស្ថានភាព​ទឹកជំនន់​ នៅតាម​បណ្តា​ខេត្ត​ បាន​ស្រក​ទៅវិញ​​ជា​បណ្តើរៗ​​ហើយ​​

12-08-2019 11:12 am 252

​មកដល់ពេលនេះ ស្ថានភាព​ទឹកជំនន់​នៅ បណ្តា​ខេត្ដ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា មានដូចជា​ខេត្តកំពត ព្រះសីហនុ និង​រតនគិរី បាន​ស្រក​ទៅវិញ​ហើយ ខណៈ​ប្រជាពលរដ្ឋ​ប្រមាណ ៧០០​គ្រួសារ នៅ​ឃុំ​សិរី​មង្គល ស្រុក​កូន​មុំ ក៏​កំពុង​ចាប់ផ្ដើម​វិលត្រឡប់​ទៅកាន់​ផ្ទះសម្បែង   រៀងៗ​ខ្លួន​ផងដែរ​។ 

​គិត​ត្រឹម​រសៀល​ថ្ងៃទី​១១ សីហា ទឹក​ទន្លេស្រែពក​ចាប់ផ្តើម ស្រ​ក នៅត្រឹម​កម្ពស់​១០,៥០​ម៉ែត្រ លែង​ជា​បញ្ហា​ព្រួយ​បារ​ម្មណ៍ ចំពោះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់ ដែល​រស់នៅ​តាម​ដង​ទន្លេស្រែពក ទៀតហើយ​។ 

​លោក​គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្ដរាយ បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​រតនគិរី ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​ឃុំ​សិរី​មង្គល ស្រុក​កូន​មុំ កាលពី​ថ្ងៃទី​១១ សីហា ឆ្នាំ​២០១៩ បាន​អះអាងថា កន្លែង​ខ្លះ ទឹក​ស្រក​ក៏ពិតមែន តែ​កន្លែង​ខ្លះ ទឹក​មិនទាន់​ស្រក​អស់​នៅឡើយ ហើយ​បញ្ហា​ប្រឈម​ជា​បន្ត គឺ​ការសម្អាត និង​ធ្វើ​អនាម័យ​ផ្ទះសម្បែង​ការពារ​ជំងឺ​។​

​ដោយឡែក​នៅ​ខេត្តកំពត ដោយសារ​ទទួលរង​សម្ពាធ​ទាប បង្កឲ្យមាន​ភ្លៀងធ្លាក់​ជាប់ៗ​គ្នា ហើយ​នី​វូ​ទឹកសមុទ្រ​បាន​កើនឡើង​ស្របពេល​ជាមួយគ្នា​នឹង​ទំនប់​វា​រី​អគ្គីសនី​យ​កំចាយ បាន​បើកទ្វា​រំដោះ​ទឹក​ចេញ​ចំនួន​០៥​ទ្វារ ដែល​ទ្វារ​នី​មួយៗ​មាន​កម្ពស់​ពី​៤​ម៉ែត្រ​ទៅ​៥​ម៉ែត្រ បណ្តាលឲ្យមាន​ទឹកជំនន់​កើតឡើង រួមជាមួយ​ទឹកភ្លៀង​បង្អុរ​មិន​ឈប់​ផង​នោះ បានធ្វើឲ្យ​ក្រុង​កំពត ស្រុក​ទឹកឈូ និង​ស្រុក​កំពង់ត្រាច លេច​ដំណាំ​ស្រូវ និង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន​។ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី​១២​សីហា ឆ្នាំ​២០១៩​នេះ ទឹកជំនន់​ទឹកភ្លៀង​បាន​ថយចុះ​ប្រមាណ​៧០%​ហើយ ដោយសារ​នី​វូ​ទឹកសមុទ្រ​បាន​ថយចុះ ហើយ​វា​រី​អគ្គស​នីយកំ​ចាយ​ការបើកទ្វា​រំដោះ​ទឹក​ចំនួន​១ មាន​កំពស់​៣​ម​។​

​ដោយឡែក​ទំនប់ទឹក​ប្រទាក់​ក្រឡា ដែល​ស្ថិតនៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ បាន​បាក់​ប្រមាណ​ជាង​២០% ហើយ​ទឹក​ដែល​ហូរ​ចេញពី​អាង​នឹង​បណ្តាលឲ្យជ​ន់​លិច​លើ​ដំណាំ និង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​កូន​សត្វ ឃុំ​ត្រពាំង​សង្កែ ត្រពាំង​ព្រីង និង​ឃុំ​កណ្តុរ​ខ្លះៗ រយៈពេល​ប្រមាណ​០២​ថ្ងៃ មកនេះ គឺ​ត្រូវបាន​បិទ​ភ្ជិត​ទាំងស្រុង នៅ​ថ្ងៃទី​១២ សីហា​នេះ​។​

​ឯ​ខេត្ត​ព្រះសីហនុ ជំនន់​ទឹកភ្លៀង ក៏បាន​បាន​ស្រក ហើយ​មេឃ​ក៏​រាំង​ភ្លៀងហើយ​ដែរ​។ លោក​គួច ចំរើន ក៏​ទទូច​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការរំលោភ​យក​អូរ ប្រឡាយ នានា​ក្នុង​ខេត្ត​។ លោក​ប្តេជ្ញា​ថា នឹង​ស្តារ ពង្រីក​ប្ប្រឡាយ​ឡើងវិញ ឲ្យ​សមល្មម នឹង​បរិមាណ​ទឹកភ្លៀង ដើម្បី​រំដោះ​ទឹក​ចេញពី​ក្រុងព្រះសីហនុ បញ្ចៀស​ការ​ជន់​លិច ពេល​ក្រោយ​ទៀត​៕

 ពាក្យគន្លឹះ  ទឹកជំនន់

ព័ត៌មានផ្សេងទៀត