លោក គួច ចំរើន ស្នើ​ប្រជាពលរដ្ឋ​ឈប់​រំលោភ​យក​អូរ និង ប្រលាយ​នៅ​ក្នុង​ខេត្ត​

12-08-2019 11:06 am 1025
  ស្តាប់
ស្តាប់ជាសំឡេង

លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី ១១ សីហា ឆ្នាំ ២០១៩ ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហកា​រណ៍​ជាមួយ​អាជ្ញាធរ​ដែនដី បញ្ឈប់​ការរំលោភ​យក​អូរ ប្រឡាយ​នានា​ក្នុង​ខេត្ត ដើម្បី​ឲ្យ​អាជ្ញាធ​រអាច​ស្ដារ ពង្រីក​ប្រឡាយ​យ​ឡើងវិញ និង​មាន​ទំហំ​សមល្មម​ជាមួយ​ផ្ទៃ​ទឹកភ្លៀង នឹង​ធ្វើ​យ៉ាងណា​ដើម្បី​រំដោះ​ទឹក​ចេញពី​ក្រុង​ព្រះសីហនុ បញ្ចៀស​ការ​ជន​លិច​។​

​ការស្នើសុំ​របស់​លោក គួច ចំរើន នេះ​ធ្វើឡើង​ក្រោយពី​មាន​ទឹកជំនន់​ជន់​លិច​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​គ្រប់កន្លែង ក្នុង​ខេត្ត​ព្រះសីហនុ ដោយសារ​ការទទួល​ឥទ្ធិពល​ពី​ព្យុះ​មូសុង​និរតី និង​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បណ្តាល​ឱ្យ​មាន​ខ្យល់ និង ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ខុស​ប្រក្រតី តែ​ទោះ​យ៉ាងណា​លោក គួច ចំរើន នៅ​តែ​ទទូច​ស្នើសុំ​ដល់​ប្រជា​ពល​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ឈប់​រំលោភ​យក​អូរ និង ប្រឡាយ ដើម្បី​ឲ្យ​អាជ្ញាធរ​ស្ដារ​ប្រឡាយ រំដោះ​ទឹក​ចេញ និង បញ្ចៀស​ការ​ជន់​លិច​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់​ថា ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ក្នុង​កម្រិត​ខ្លាំង​មាន​បរិមាណ​ជាង ១០០ មី​លី​ម៉ែត្រ ជា​រៀងរាល់ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ទី ១ សីហា មក​ម្លេះ ហើយ​គិត​មក​ទល់​ពេល​នេះ បរិមាណ​ភ្លៀង​សរុប​មាន​រហូត ៨១៤ មី​លី​ម៉ែត្រ ហើយ​ភ្លៀង​អាច​នឹង​បន្ត​ធ្លាក់​នៅ​ថ្ងៃ​ខាងមុខ​ទៀត​។​

ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ជន​លិច​ទឹក​នៅ​ព្រះសីហនុ​នេះ ក្រសួង​ធនធានទឹក និង ឧតុនិយម ក៏​បាន​បញ្ជូន​គ្រឿងចក្រ​ធុន​ធ្ងន់  ដើម្បី​រួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក្នុងការ​ធ្វើ​ការអន្តរាគមន៍​រំដោះ​ទឹក​ចេញ​ផងដែរ​។​

​លោក គួច ចំរើន បាន​គូសបញ្ជាក់​ផងដែរ​ថា អាជ្ញាធរ​មាន​គ្រឿងចក្រ ឡាន​ដឹក​មួយចំនួន ដើម្បី​កាប់​កាយ​ស្តារ​ប្រឡាយ ទោះបីជា​ពេលនេះ​ទឹក​បាន​ស្រក មេឃ​រាំងភ្លៀង​ក៏ដោយ ក៏​ប្រតិបត្តិការ​នេះ​នៅតែ​បន្ត​ក្នុងការ​ធ្វើ​អន្តរាគមន៍​កាប់​កាយ ស្តារ​ប្រឡាយ​ទាំងអស់​នេះ​ដដែល ដើម្បី​ធានា​ថា​ពេល​មាន​ភ្លៀង​ធ្លាក់​បន្តទៀត គឺ​អាច​សម្រួល​នូវ​បញ្ហា​ដែល​កើតមាន​បាន​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​៕

ព័ត៌មានផ្សេងទៀត