បុរស​ម្នាក់​​បំបែក​​កំណត់ត្រា​​បញ្ចប់​​ការធ្វើដំណើរ​​តាម​ដង​​ទន្លេ​យ៉ង់​ហ្សេ​​ប្រវែង​​៤​ពាន់​ម៉ា​យ​

12-08-2019 10:53 am 241
លោក​Ash Dykes

​អ្នក​ផ្សងព្រេង​ជនជាតិ​វែល​ម្នាក់​លោក​Ash Dykes បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​បញ្ចប់​ការធ្វើដំណើរ​តាម​ដង​ទន្លេ​យ៉ង់​ហ្សេ​តែម្នាក់ឯង បន្ទាប់ពី​ការធ្វើដំណើរ​មួយឆ្នាំ​ក្នុងប្រទេស​ចិន​។ លោក​បាន​បំបែក​ឯតទគ្គ​កម្ម​ជា​មនុស្ស​ដំបូង​បំផុត​ធ្វើដំណើរ​ផុត​ដង​ទន្លេ​យ៉ង់​ហ្សេ នៅ​ថ្ងៃ​ចន្ទ​ទី​១២​ខែសីហា​ឆ្នាំ​២០១៩​នេះហើយ​។ ទន្លេ​នេះ​មាន​ប្រវែង​៣,៩០០​ម៉ា​យ​ស្មើនឹង​៦,៣០០​គីឡូម៉ែត្រ ជា​ទន្លេ​វែង​ជាងគេ​បំផុត​ទី​បី​ក្នុង​លោក និង​ជា​ទន្លេ​វែង​ជាងគេ​បំផុត​នៅ​ចិន ប៉ុន្ដែ​លោក​បញ្ចប់​ការធ្វើដំណើរ​នៅ​ចម្ងាយ​៤,០០០​ម៉ា​យ​។​

​តាម​ការបញ្ជាក់​ពី​លោក​Dykes​បានឲ្យដឹងថា ការធ្វើដំណើរ​របស់លោក​ពិតជា​មិន​ងាយស្រួល​ឡើយ ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ត្រូវ​ឡើង​ភ្នំ កាត់​ព្រៃ ឆ្លងកាត់​ព្រិល​ធ្លាក់​ដែល​ត្រជាក់​ខ្លាំង ពេលខ្លះ​មាន​របួស​ផង ប៉ុន្ដែ​លោក​នៅ​ព្យាយាម​ជម្នះ​រហូត​ទទួលជោគជ័យ​។ ក្រៅពីនេះ​លោក​ក៏បាន​រៀនសូត្រ​ច្រើន​ពី​ប្រទេស​ចិន ហើយ​បានធ្វើ​កិច្ចការ​ជាច្រើន​ជាមួយ​ទស្សនាវដ្ដី និង​ទូរទស្សន៍​នៅ​ចិន​។ លោក​ចាប់ផ្ដើម​ធ្វើដំណើរ​ពី​តំបន់​ខ្ពង់រាប​ទី​បេ ហើយ​បញ្ចប់​ការធ្វើដំណើរ​នៅ​ទីក្រុង​សៀង​ហៃ​។ ឯតទគ្គ​កម្ម​របស់លោក​នឹងត្រូវ​ចុះ​ជា​កំណត់ត្រា​ក្នុង​សៀវភៅ​ប្រវត្ដិសាស្ដ្រ​៕

ព័ត៌មានផ្សេងទៀត