មន្ទីរ​កសិកម្ម​ខេត្តតាកែវ​ចាប់​លប​កន្ទុយ​កណ្ដុរ ៦១ គ្រឿង​នៅ​ស្រុក​បូរី​ជលសារ​

12-08-2019 9:58 am 190

​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តតាកែវ នៅ​ថ្ងៃ​ទី ១១ សីហា ឆ្នាំ ២០១៩ នាយ​ផ្នែក​បូរី​ជលសារ​ដឹកនាំ​កម្លាំង​បង្ក្រាប ចាប់​បាន​លប​កន្ទុយ​កណ្តុរ ១៥ គ្រឿង នៅ​ភូមិ​ព្រែក​ខ្សាច់ ឃុំ​បូរី​ជលសារ ស្រុក​បូរី​ជលសារ ខណៈ​នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​បង្ក្រាប​បាន​លប​កន្ទុយ​កណ្តុរ ៤៦ គ្រឿង ទូក​ស្មាច់​ប្រវែង ៨.១០ ចំនួន ១​គ្រឿង ម៉ាស៊ីន​សាំង​ជជុះ​ម៉ាក​ហ៊ី​ណូ ១៨ សេស ១​គ្រឿង នៅ​ចំណុច​ប្រឡាយ ០៥ ស្ថិតនៅ​ភូមិ​កំពង់​យោល ឃុំ​គោក​ពោធិ ស្រុក​បូរី​ជលសារ​។​

​សូមបញ្ជាក់​ថា ទូក និង ម៉ាស៊ីន​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់ ចំណែក​លប​កន្ទុយ​កណ្តុ​រ ៦១ គ្រឿង ត្រូវ​កម្លាំង​សមត្ថកិច្ច​ជលផល​ដុត​បំផ្លាញចោល​៕

ព័ត៌មានផ្សេងទៀត