ជំនន់​ទឹកភ្លៀង​​នៅ​ឥណ្ឌា​​សម្លាប់​​មនុស្ស​​ដល់​ជាង​​១៥០​នាក់​ហើយ​

12-08-2019 9:35 am 147
ប្រជាជនឥណ្ឌា​ដែលកំពុងជម្លៀសខ្លួនចេញពីលំនៅស្ថាន

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុងប្រទេស​ឥណ្ឌា បង្ក​ជា​ទឹកជំនន់​និង​បាក់​ដី​បានសម្លាប់​មនុស្ស​ដល់​ជាង​១៥០​នាក់​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​រដ្ឋាភិបាល​ក្នុង​តំបន់​កាលពី​ថ្ងៃអាទិត្យ​។ គិត​ត្រឹម​ពេលនេះ​ចំនួន​មនុស្ស​ស្លាប់មាន​ចំនួន​១៥២​នាក់ ហើយ​បាត់​ខ្លួន​ចំនួន​១៧​នាក់​នៅក្នុង​រដ្ឋ​ចំនួន​៤​ក្នុងប្រទេស​ឥណ្ឌា​។ អាជ្ញាធរ​ឲ្យដឹងថា​ចំនួនមនុស្ស​ស្លាប់អាច​នឹងប​ន្ដ​កើន​ឡើង​។ ប្រជាជន​ជាង​១៦​ម៉ឺន​នាក់​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញពីផ្ទះ ទៅ​ស្នាក់នៅ​ក្នុង​ជំរំ​បណ្ដោះអាសន្ន​ចំនួន​១,៣១៨​ជំរំ​ក្នុង​រដ្ឋ​Kerala​។ ផ្ទះ​ចំនួន​ជិត​២០០​ខ្នង​នៅក្នុង​រដ្ឋ​នេះ​ត្រូវបាន​បំផ្លាញ ដោយសារតែ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​វាយប្រហារ​ធ្ងន់ធ្ងរ​។ 

​គួរ​បញ្ជាក់ថា ជាធម្មតា​ប្រទេស​ឥណ្ឌា​តែងតែ​រង​នូវ​ឥទ្ធិពល​ភ្លៀង​មូសុង​ចន្លោះ​ពី​ខែមិថុនា​ដល់​ខែកញ្ញា ដែល​ឥទ្ធិពល​នេះ​បាន​បណ្ដាល​ជា​ទឹកជំនន់ បង្ក​ការខូចខាត រួមទាំង​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​ក្នុង​មួយឆ្នាំៗ​។ កាលពី​ឆ្នាំមុន​មនុស្ស​ជាង​២០០​នាក់​បាន​ស្លាប់​ក្នុង​រដ្ឋ​Kerala ក្រោយពី​មាន​គ្រោះទឹកជំនន់​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​១០០​ឆ្នាំ​នៅ​ឥណ្ឌា​៕

 ពាក្យគន្លឹះ  ឥណ្ឌាទឹកជំនន់

ព័ត៌មានផ្សេងទៀត