ទឹកជំនន់​​សម្លាប់​មនុស្ស​​កើន​ដល់​​ជិត​៥០​នាក់​​នៅ​មី​យ៉ាន់​ម៉ា​

11-08-2019 4:05 pm 134
រូបភាព​ផ្ទះដែលជន់លិច​ដោយសារទឹកជំនន់

​កងទ័ព​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១១​សីហា​នេះ កំពុង​បំពេញ​ប្រតិ​បត្ដិកា​រយ៉ាង​ញាប់ដៃ​ញាប់ជើង ជួយសង្គ្រោះ​ប្រជាជន​ចេញពី​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដែល​កំពុង​វាយប្រហារ​តំបន់​មួយចំនួន​ក្នុងប្រទេស​។ គិត​ត្រឹម​ពេលនេះ​មាន​មនុស្ស​៤៨​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារតែ​ជំនន់​ទឹកភ្លៀង​រដូវ​មូសុង​នេះ​។ ក្រៅពី​មនុស្ស​ស្លាប់ នៅមាន​មនុស្ស​រាប់ពាន់នាក់​ជម្លៀស​ខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ តាមរយៈ​ការបញ្ជាក់​ពី​អាជ្ញាធរ ទឹកជំនន់​បាន​ជន់​លិច​ផ្ទះសម្បែង​ប្រជាជន​ប្រមាណ​៤​ពាន់​ខ្នង និង​មាន​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ យ៉ាងណាមិញ​អាជ្ញាធរ​នៅ​មិនទាន់​អាច​បូកសរុប​ការខូចខាត​សរុប​បានទេ​៕

 ពាក្យគន្លឹះ  មីយ៉ាន់ម៉ាទឹកជំនន់

ព័ត៌មានផ្សេងទៀត