​៤​នាក់​ស្លាប់ ជាង​៦​ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់​ពី​ខេត្ត​ចំនួន​៧​នៃ​គ្រោះ​ជំនន់​ទឹកភ្លៀង​

11-08-2019 3:34 pm 563
@រូបភាពពី ហ្វេសប៊ុកPage រដ្ឋបាលខេត្តព្រះសីហនុ ។

​មនុស្ស​៤​នាក់​ស្លាប់ ហើយ​ពលរដ្ឋ​សរុប​ជាង​៦​ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នៃ​ខេត្ត​ចំនួន​៧​នៅ​កម្ពុជា ។ នេះ​បើ​តាម​លោក កែវ វ៉ី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្លែងប្រាប់​វិទ្យុ​វាយោ នៅ​រសៀល​ថ្ងៃ​ទី​១១ សីហា ។

លោក​បាន​បញ្ជាក់ថា  ដំណាំ​ស្រូវ​ត្រូវបាន​ប៉ាន់ស្មាន​ថា បាន​រង​ប៉ះពាល់​ជិត​៣​ពាន់​ហិកតា​, ចំណែក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ផ្សេងទៀត ក៏​រង​ផលប៉ះពាល់​ដូចគ្នា តែ​ពុំ​ទាន់​អាច​កំណត់​អំពី​ទំហំ​នៃ​ការខូចខាត​នៅឡើយ ។ លោក វ៉ី បញ្ជាក់​បន្តថា ជំនន់​ទឹកភ្លៀង​បានចាប់ផ្តើម​ស្រក​ចេញពី​ខេត្ត​ចំនួន​២​ហើយ​នៅ​ព្រឹក​នេះ ខណៈ​ទំនប់​ទឹក​មួយ​កន្លែង​នៅ​ខេត្ត​កំពត​ត្រូវបាន​បាក់ ។ 

​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​លោក កែវ វ៉ី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​វិទ្យុ​វា​យោ ដែល​រៀបចំ​ជូន​ដោយ ទេព កោសល្យ ក្នុង​នាទី​ហេតុការណ៍​សំខាន់ ដូចតទៅ...

 ពាក្យគន្លឹះ  ជំនន់ទឹកភ្លៀង

ព័ត៌មានផ្សេងទៀត