មនុស្ស​ជិត​​១០០​នាក់​​ស្លាប់​​ដោយសារ​​ទឹកជំនន់​​នៅ​ឥណ្ឌា​

11-08-2019 10:06 am 318
រូបភាព​ទឹក​ដែល​ជន់លិច​​នៅឥណ្ឌា

​យ៉ាងហោចណាស់​មនុស្ស​៩៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារតែ​គ្រោះទឹកជំនន់​នៅ​តំបន់​ភាគខាងត្បូង និង​តំបន់​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា ខណៈ​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​ត្រូវ​ជម្លៀស​ខ្លួន​ចេញពី​លំនៅស្ថាន​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​របាយការណ៍​។ ក្នុងចំណោម​មនុស្ស​ស្លាប់មាន​ជាង​៤០​នាក់​រស់នៅក្នុង​រដ្ឋ Kerala​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។ 

​គ្រោះទឹកជំនន់​និង​មាន​បាក់​ដី​ផង​បង្កឡើង​ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​មាន​តំបន់​មួយចំនួន​ត្រូវ​កាត់ផ្ដាច់​។ ក្រុមមន្ដ្រី​បាន​អំពាវនាវ​ដល់​ប្រជាជន​រងគ្រោះ ត្រូវ​ព្យាយាម​ស្វែងរក​ទីទួល​ដើម្បី​ជ្រកកោន​បណ្ដោះអាសន្ន​។ តាម​ការបញ្ជាក់​ពី​មន្ដ្រី​គ្រប់គ្រង​គ្រោះមហន្ដរាយ ប្រជាជន​ជាង​១​សែន​នាក់​បាន​ជម្លៀស​ខ្លួន​ទៅកាន់​ជំរំ​សង្គ្រោះបន្ទាន់​។​

​គួរ​បញ្ជាក់ថា ជាធម្មតា​ប្រទេស​ឥណ្ឌា​រង​នូវ​ឥទ្ធិពល​ភ្លៀង​មូសុង​ចន្លោះ​ពី​ខែមិថុនា​ដល់​ខែ​កញ្ញា ដែល​ឥទ្ធិពល​នេះ​បាន​បណ្ដាល​ជា​ទឹកជំនន់ បង្ក​ការខូចខាត រួមទាំង​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​ក្នុង​មួយឆ្នាំៗ​។ កាលពី​ឆ្នាំមុន​មនុស្ស​ជាង​២០០​នាក់​បាន​ស្លាប់​ក្នុង​រដ្ឋ Kerala ក្រោយពី​មាន​គ្រោះទឹកជំនន់​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​១០០​ឆ្នាំ​នៅ​ឥណ្ឌា​៕

 ពាក្យគន្លឹះ  ឥណ្ឌាទឹកជំនន់

ព័ត៌មានផ្សេងទៀត