ស្លាប់​និង​របួស​​ជាង​១០០​នាក់​​នៅ​តង់​ហ្សា​នី​​ដោយសារ​​ផ្ទុះ​រថយន្ដ​​ដឹក​ប្រេង​

11-08-2019 9:31 am 486
រូបភាពភ្លើងកំពុងឆេះក្រោយផ្ទុះរថយន្ដដឹកប្រេងដែលក្រឡាប់

​យ៉ាងហោចណាស់​មនុស្ស​៦១​នាក់​ស្លាប់បាត់​បង់ជីវិត និង​៧០​នាក់​ផ្សេងទៀត​រងរបួស ដោយសារតែ​ផ្ទុះ​រថយន្ដ​ដឹក​ប្រេង​ក្នុងប្រទេស​តង់​ហ្សា​នី​កាលពី​ថ្ងៃ​សៅរ៍​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​។ រថយន្ដ​ដឹក​ប្រេង​បាន​ក្រឡាប់​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង​Morogoro ហើយ​បើតាម​សាក្សី​ឃើញ​ហេតុការណ៍​បញ្ជាក់ថា ខណៈ​រថយន្ដ​ដឹក​ប្រេង​នេះ​កំពុង​រត់​លើ​ដងផ្លូវ រថយន្ដ​ព្យាយាម​គេច ម៉ូតូ​ដែល​កំពុងបើក​ក​រលើ​ដងផ្លូវ​ជាមួយគ្នា ក្រោយមក​អ្នកបើកបរ​មិនអាច​គ្រប់គ្រង​បាន​ក៏​ធ្វើឲ្យ​រថយន្ដ​ក្រឡាប់​តែម្ដង នៅក្បែរ​ស្ថានីយ​រថយន្ដក្រុង​។ តាម​រូបភាព​ដែល​ថត​បានឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​ឡើង បន្ទាប់ពី​រថយន្ដ​ដឹក​ប្រេង​ក្រឡាប់ ហើយ​អាជ្ញាធរ​ជឿជាក់ថា មនុស្ស​ដែល​ស្លាប់​គឺជា​អ្នក​ដែល​ព្យាយាម​ទៅ​ប្រមូល​ប្រេង​ដែល​ធ្លាយ​ចេញពី​ធុង​៕​

ព័ត៌មានផ្សេងទៀត