ប្រទះ​ឃើញ​សត្វ​ទន្សោង​១​ក្បាល​ងាប់​ក្នុងព្រៃ​ខេត្ត​ឧត្ដរមានជ័យ​

11-08-2019 9:14 am 83

​ក្រុម​អភិរក្ស​ធនធានធម្មជាតិ បាន​រក​ឃើញ​សត្វ​ទន្សោង ១​ក្បាល​ដែល​ជា​ប្រភេទ​សត្វ​កម្រ​មាន​ទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម បាន​ងាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស​ង្ស​រុក្ខា​វន្ត នៅ​ខេត្ត​ឧត្តរ​មានជ័យ​កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ ២០១៩​។ 

​បើ​តាម​សង្ឃដីកា​របស់​ព្រះ​តេជគុណ ប៊ុត សា​លួត ព្រះប្រធាន​សហគមន៍​សង្ឃ​រុក្ខា​វ័ន្ត ប្រចាំការ​នៅ​តំបន់ការពារធម្មជាតិ​នេះ សត្វ​ទន្សោង​នេះ ស្លាប់​ប្រហែល​១​ឬ​២​ថ្ងៃមុន ដោយ​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ​។ ប៉ុន្តែ​សត្វ​ទន្សោង​នេះ ហាក់ដូចជា​មាន​វ័យ​ចំណាស់  ហើយ​នៅ​លើ​ជើងឆ្វេង​របស់​វា មាន​ស្នាម​ធ្លាប់​ជាប់អន្ទាក់​ព្រានព្រៃ​ផងដែរ​។​

​សូមបញ្ជាក់​ថា ព្រះ​តេជគុណ ប៊ុន សា​លួត ព្រះប្រធាន​សហគមន៍​សង្ឃ​រុក្ខា​វ័ន្ត និង មន្ត្រី​បរិស្ថាន បាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​ប័ង្សកូល​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​សម្ដែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង​ធនធាន​ជីវៈចម្រុះ​ដ៏​កម្រ​នៅលើ​ពិភពលោក​នេះ​៕

ព័ត៌មានផ្សេងទៀត