អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ព្រួយបារម្ភ​ចំពោះ​ការប៉ះទង្គិច​គ្នា​នៅ​យេមែន​

10-08-2019 8:13 pm 146
  ស្តាប់
ផ្សែងហុយចេញពីការប្រយុទ្ធគ្នា
ស្តាប់ជាសំឡេង

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​សម្តែង​នូវ​ការព្រួយបារម្ភ ចំពោះ​ការវាយប្រហារ​គ្នា​នៅ​ភាគខាងត្បូង​ទីក្រុង Aden​។ លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់​ចូលរួម​ក្នុង​ការសន្ទនា​គ្នា ដើម្បី​ដោះស្រាយ​ភាពខុសគ្នា របស់​ពួកគេ និង​ដោះស្រាយ​កង្វល់ របស់​ប្រជាជន​យេមែន​ទាំងអស់​។​

​ការវាយប្រហារ​បាន​ផ្ទុះឡើង នៅ​ភាគខាងត្បូង​ក្រុង Aden ប្រទេស​យេមែន បង្កឡើង​រវាង​ក្រុម​បំបែក​ខ្លួន​ស្ថិតនៅ​ភាគខាងត្បូង និង​កងកម្លាំង​រដ្ឋាភិបាល​។ ក្រុម​បំបែក​ខ្លួន​និង​កងកម្លាំង​រដ្ឋាភិបាល​របស់លោក Abdrabbuh Mansur Hadi ជា​សម្ព័ន្ធមិត្ត​ធ្លាប់​រួមដៃគ្នា ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម Houthis​។ ការវាយប្រហារ​គ្នា​នេះ បាន​ផ្ទុះឡើង បន្ទាប់ពី​ក្រុម​បំបែក​ខ្លួន​បាន​ចោទប្រកាន់ គណបក្ស​អ៊ីស្លាម​និយម ដែល​ចងសម្ព័ន្ធភាព​ជាមួយ​ប្រធានាធិបតី Abd-Rabbu Mansour Hadi ពី​ភាពស្មុគស្មាញ​ក្នុង​ការវាយប្រហារ​មី​ស៊ី​ល​ទៅលើ​ក្បួនព្យុហយាត្រា​យោធា​។ ការវាយប្រហារ​១​ក្នុងចំណោម​ការវាយប្រហា​រ​ចំនួន ៣ ដាច់ដោយឡែក​ពីគ្នា បាន​តម្រង់​គោលដៅ ទៅលើ​កម្លាំង​នៅ​ភាគខាងត្បូង​។​

​អ្នកនាំពាក្យ​យោធា​និយាយថា ក្រុម​នេះ​បាន​បើក​ការវាយប្រហារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ប្រឆាំងនឹង​អាកាសយានដ្ឋាន ស៊ីវិល Abha  របស់​អា​រ៉ាប៊ីសាអូឌីត ដោយ​ផ្តោតលើ​ឃ្លាំង​ស្តុក​ប្រេង និង​ប៉ម​ត្រួតពិនិត្យ​។ គេ​កំពុង​សំឡឹង​ឃើញថា ក្រុម​បំបែក​ខ្លួន និង​ក្រុម​កងកម្លាំង​រដ្ឋាភិបាល​អាច​បន្ត ជា​គូប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​អនាគត មិន​បញ្ឈប់​ត្រឹមនេះ​ទេ​។​

​អង្គការសហប្រជាជាតិ កំពុង​ព្យាយាម​លុបបំបាត់​ភាព​តានតឹង​នៅ​ទូទាំងប្រទេស ខណៈដែល​ខ្លួន​ព្យាយាម​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​មួយ នៅក្នុង​ទីក្រុង​កំពង់ផែ Hodeidah ឆ្ពោះទៅ​ភាគ​ខាងជើង ដើម្បី​បើកផ្លូវ​សម្រាប់​កិច្ចពិភាក្សា​នយោបាយ​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​បញ្ចប់សង្គ្រាម​។ ជា​សង្គ្រាម​បង្ហូរឈាម​រវាង​ក្រុម​ឧទ្ទាម​Houthis និង​កងកម្លាំង​រដ្ឋាភិបាល ដែល​គាំទ្រ​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​៕

 ពាក្យគន្លឹះ  យេមែន

ព័ត៌មានផ្សេងទៀត