លោក​យ៉ង សាំង​កុមារ៖​៣​ទៅ​៥ឆ្នាំ​ខាងមុខ​ វិបត្តិ​បំណុល​​ធនាគារ​​របស់​ព​ល​រដ្ឋ ​អាច​នឹង​ផ្ទុះឡើង​​

10-08-2019 4:09 pm 742

​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​អ្នកជំនាញ​កសិកម្ម និង​សេដ្ឋកិច្ច ហើយក៏​ជា​អ្នក​ធ្លាប់​ផ្តល់​ប្រឹក្សា លើ​វិស័យ​ធនាគារ ក្នុងស្រុក​មួយចំនួន គឺ​លោក​បណ្ឌិត​យ៉ង សាំង​កុមារ មើលឃើញថា ពេលនេះ ធានា​គារ និង​ស្ថាប័ន មីក្រូហិរញ្ញវត្ថុ​មួយចំនួន នៅ​មិនទាន់​មានវិបត្ត​ទេ ពីព្រោះ​ស្ថាប័ន​ទាំងនេះ បានប្រកាស​ពី​ប្រាក់ចំណេញ​របស់ខ្លួន​រាប់រយ​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ​។ ប៉ុន្តែ លោក​មើលឃើញថា ចំនួន​ពលរដ្ឋ​ដែល​ខ្ចីលុយ​ពី​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ មាន​ចំនួន​កើនឡើង គួរឲ្យ​បារម្ភ ដែល​មកដល់ពេលនេះ មាន​ជាង​២​លាន​គ្រួសា​រហើយ ហើយ​ពលរដ្ឋ​ទាំងនេះ មួយចំនួន កំពុងមាន​បញ្ហា​ហិរញ្ញវត្ថុ ជា​បណ្តើរៗ ខណៈ​តម្រូវការ​កើនឡើង​។ 
​ការណ៍​នេះ លោក​ស្នើឲ្យ​រដ្ឋាភិបាល មាន​វិធានការ​ជួយ​ទប់ស្កាត់​ហានិភ័យ បើ​ពុំ​ដូច្នេះ​ទេ វិបត្តិ​សងបំណុល​ត្រឡប់​វិញ នឹង​កើតមាន នៅ​រយៈពេល ពី​៣ ទៅ​៥​ឆ្នាំ​ខាងមុខនេះ​មិន​ខាន ...........

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​របស់លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត