លោកស ខេង​ ចាត់វិធានកា​រ​ចំពោះស្នងការខេត្តកណ្តាល​

10-08-2019 2:42 pm 1512

នាថ្ងៃទី២៥ ខែកក្កដា លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញលិខិតចាត់វិធានការចំពោះ លោកអ៊ាវ ចំរើនស្នងការខេត្តកណ្តាលថា បើនៅតែខ្វះការយកចិត្តទុកដាក់លើការងារក្នុងតួនាទីទៀត នឹងប្រើប្រាស់វិធានការវិន័យតាមកម្លាំងនគរបាល។ ​ក្នុងលិខិតព្រមានក៏បានបញ្ជាក់ទៀតថា “សាមីខ្លួនដែលមានឈ្មោះក្នុងប្រការនេះ ត្រូវកែនូវកំហុសឆ្គង និងឥរិយាបថដឹកនាំរបស់ខ្លួនឱ្យបានត្រឹមត្រូវ បើប្រព្រឹត្តិផ្ទុយពីការណែនាំទៀតនោះ និងចាត់វិធានការវិន័យដោយកម្លាំងនគរបាលជាតិ’’។

គួរបញ្ជាក់ថា កាលពីខែមេសា មន្ត្រីនគរបាលខេត្តកណ្តាលបានចេញលិខិតរួមគ្នាមួយ ដោយចោទលោកស្នងការ អ៊ា​វ ចំរើនថា បានប្រព្រឹត្តិអំពើពុករលួយ ប្រើអំណាចផ្តាច់ការធ្វើបាបមន្ត្រីនៅក្រោមបង្គ្រាប់របស់ពួកគេ។

ព័ត៌មានផ្សេងទៀត