កម្ពស់​ទឹក​នៅ​ស្ពាន​សំរោង ផ្លូវជាតិ​លេខ​៤​ឡើង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​

10-08-2019 11:24 am 234

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​សេចក្ដីប្រកាស​បន្ទាន់​មួយ ស្ដីពី​កម្ពស់​ទឹក​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន នៅ​ចំណុច​ស្ពាន​សំរោង កំណាត់​ផ្លូវជាតិ​លេខ​៤ ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ​។​បើតាម​ក្រសួង​ធនធានទឹក បច្ចុប្បន្ន​កម្ពស់​ទឹក​ឡើងដល់​៥,៣០​ម៉ែត្រ ខណៈ​ក្នុង​កម្រិត​៥,៤០​ម៉ែត្រ ជា​ចំណុច​ប្រកាសអាសន្ន ហើយ​បើ​ឈានដល់​កម្ពស់​៦,០០​ម៉ែត្រ ទឹកនឹង​ហូរ​លើ​ស្ពាន​-​ថ្នល់ ដូចនេះ​បើតាម​សន្ទុះ​ទឹក​នៅតែ​បន្ត​ឡើង​បន្ថែម​។​

​គួរ​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១០ ដល់​១៦ ខែ​សីហា ឆ្នាំ​២០១៩ បញ្ហា​អាកាសធាតុ​នៅ​កម្ពុ​នឹង​ឥទ្ធិពល​ព្យុះ និង​ខ្យល់មូសុង​និរតី បណ្តាលឲ្យ​ខេត្ត​ជាប់​មាត់សមុទ្រ ពិសេស​ខេត្ត​ព្រះសីហនុ និង​កោះកុង រួមទាំង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ខណៈ​រាជធានី​ខេត្ត​ផ្សេងៗ​ទៀត មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​៕

ព័ត៌មានផ្សេងទៀត