អាជ្ញាធរ​ផ្អាក​ចរាចរណ៍​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​នៅ​ខេត្ត​ព្រះសីហនុ​

09-08-2019 7:59 pm 168

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅថ្ងៃនេះ បានប្រកាស​ផ្អាក​ចរាចរណ៍​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ទាំង​អស់ ដែល​មាន​ប្រភេទ​ដឹកជញ្ជូន​ដូចជា សម្ភារ​សំណង់ ដី បេតុង ជាដើម នៅតាម​ផ្លូវ​ថ្នល់​នានា​ក្នុង​ក្រុង​ព្រះសីហនុ ចាប់ពី​ថ្ងៃ​ទី​៩ សីហា រហូតដល់​មាន​ការ​ផ្តល់​ដំណឹង​ជាថ្មី ។​

​ការប្រកាស​ផ្អាក​ចរាចរណ៍​នេះ ត្រូវបាន​អាជ្ញាធរ​ឱ្យដឹងថា គឺ​ធ្វើឡើង​ក្រោយ​ខេត្ត​ព្រះសីហនុ​ទាំងមូល​បាន​ទទួល​ឥទ្ធិពល​ព្យុះ​មូសុង​និរតី និង​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បណ្តាល​ឱ្យ​មាន​ខ្យល់ ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ខុស​ប្រក្រតី ។​

​អាជ្ញាធរ​បញ្ជាក់ថា ឥទ្ធិពល​ខ្យល់ និង​ភ្លៀង​ដ៏​ខ្លាំង​នេះ បាន​បណ្តាលឱ្យ​តំបន់​ទំនាប​នៅក្នុង​ខេត្ត​ព្រះសីហនុ ទទួលរង​ការ​ជន់​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ និង​ផ្លូវថ្នល់ បង្ក​ឱ្យមាន​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ៕

ព័ត៌មានផ្សេងទៀត