ទីបំផុត​​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​​ទទួលបាន​​សញ្ជាតិ​​ស៊ែ​ប៊ី​

09-08-2019 5:29 pm 2085
រូបភាព​អ្នកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា

​រដ្ឋាភិបាល​ស៊ែ​ប៊ី​បានសម្រេច​ផ្ដល់​សញ្ជាតិ​ដល់​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា កាលពី​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​នេះ ដោយ​សម្អាង​លើ​បទប្បញ្ញត្ដិ​ថា ពលរដ្ឋ​បរទេស​ក៏​អាច​ចូល​ជា​សញ្ជាតិ​ស៊ែ​ប៊ី​បានដែរ ប្រសិនបើ​ជន​នោះ​សមស្រប​នឹង​ផលប្រយោជន៍​របស់​ស៊ែ​ប៊ី​។ សេចក្ដីជូនដំណឹង​ស្ដីពី​ការសម្រេច​នេះ ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៨​សីហា ដោយ​មិនបាន​ផ្ដល់​ពី​ព័ត៌មាន​លម្អិត​ទេ​។​

​សូម​សម្លឹ​កថា អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា មាន​អាយុ​៥២​ឆ្នាំ ត្រូវបាន​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​ក្នុង​ឆ្នាំ​២០១៤ បាន​ជម្លៀស​ខ្លួន​ចេញពី​ប្រទេស​ថៃ​តាំងពី​ឆ្នាំ​២០១៧ ក្រោយ​រង​ការចោទប្រកាន់​ករណី​ធ្វើឲ្យ​ខាតបង់​ថវិកាជាតិ ក្នុង​គម្រោង​ទិញស្រូវ​អង្ករ​ប្រជាជន គ្រា​អ្នកស្រី​នៅ​ជា​នាយករដ្ឋមន្ដ្រី​ថៃ​។ អ្នកស្រី​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ ប្រសិនបើ​រកឃើញ​កំហុស​៕

ព័ត៌មានផ្សេងទៀត