ទឹកជំនន់​ក្នុង​ខេត្ត​រតនគិរី​ប៉ះពាល់​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​និង​ក្មេង​ស្លាប់​ម្នាក់​

09-08-2019 4:56 pm 196

​លោក គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ ០៩ ខែ​សីហា ឆ្នាំ​២០១៩ បានឱ្យដឹងថា គិត​មកទល់​រសៀល​ថ្ងៃទី​០៩​សីហា​នេះ ទឹកជំនន់​នៅ​ខេត្ត​រតនគិរី បាន​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ ចំនួន​១,៦៤៩​គ្រួសារ ខណៈ​មាន​ក្មេងស្រី​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​លង់ទឹក ។

ជា​បន្ត​សូម​ស្តាប់​ប្រសាសន៍ លោក គន់ គីម​ដូចតទៅ​...

​មិន​ខុសពី​លោក គន់គីម អភិបាលខេត្ត​រតនគិរី លោក ថង សាវុន បានឱ្យដឹងដែ​រថា  ពិតជា​មាន​ក្មេង​ស្លាប់​ម្នាក់​មែន ដោយសារ​គាត់​ធ្វេសប្រហែស​ធ្វើដំណើរ​តាមផ្លូវ​ដែល​បាន​ហាមឃាត់​មិនឲ្យ​គាត់​ធ្វើដំណើរ ។ មកដល់ពេលនេះ​ស្ថានភាព​បាន​ប្រសើរ​ខ្លះ​ហើយ ក្រោយពី​អាជ្ញាធរ​បាន​ជួយ​អន្តរាគមន៍ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​។

សូម​ស្តាប់​ប្រសាសន៍​លោក ថង សាវុន ដូចតទៅ​…

 


ព័ត៌មានផ្សេងទៀត