រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ក្រើនរម្លឹក​ពលរដ្ឋ​ជាថ្មី​​អំពី​គ្រោះ​ជំនន់​ទឹកភ្លៀង​​

09-08-2019 2:47 pm 383

​ដើម្បី​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរិមា នូវ​ផលប៉ះពាល់​សុខភាព អាយុជីវិត​ជនរងគ្រោះ និង​មូលដ្ឋាន​សុខាភិបាល ពី​គ្រោះធម្មជាតិ ពិសេស​គ្រោះទឹកជំនន់ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អំពាវ នាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្តតាម ការណែនាំ​ដូចខាងក្រោម​៖

១.​មុនពេល​ទឹកជំនន់ ៖
-​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់ ត្រៀម​ទីទួល​សុវត្ថិភាព និង​ស្បៀងអាហារ​។​ធ្វើ​របង​ព័ទ្ធជុំវិញ​ស្រះ ឬ​កន្លែង​ដែល​មានទឹក​ជ្រៅ និង​សាងសង់​បង្គន់​ត្រូវ​ធ្វើឱ្យ​ប្រសើរ បើ​ទាប​ធ្វើឱ្យ​ខ្ពស់​ដើម្បី​ការពារ​ទឹកជំនន់​
-​កំឡុងពេល​មាន​ទឹកជំនន់ មិនត្រូវ​ចូលទៅ​ក្នុងផ្ទះ​ចាស់ ឬ​អាគារ​ទ្រុឌទ្រោម ព្រោះ​អាច​ស្រុត​បាក់បែក​បង្ក​ឱ្យ​គ្រោះថ្នាក់ និង​មិនត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់ អគ្គិសនី​ដោយ​ដៃ​សើម ឬ​កំពុង​ឈរ​នៅក្នុង​ទឹក នៅពេល​ធ្វើដំណើរ​ដោយ​ជិះទូក ឬ​កាណូត​នៅ​ពេលយប់ គឺ​ត្រូវតែមាន​ភ្លើង​បំភ្លឺ​
-​ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់ពេល ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ​
-​ត្រូវ​នាំ​កូនៗ​របស់​លោកអ្នក​ទៅ​ចាក់​ថ្នាំ​បង្ការ តាម​ការកំណត់​របស់​គ្រូពេទ្យ និង​ផ្តល់​អាហារ​ដល់​ពួកគេ​ឱ្យបាន​ត្រឹមត្រូវ 
-​ត្រូវ​ប្រុងប្រយ័ត្ន​ជៀសវាង​នូវ​គ្រោះថ្នាក់​លង់ទឹក ត្រូវការពារ​កុមារ​តូចៗ​មិនឱ្យ​ចុះ​ទឹក ពន្យល់​កុមារ​ពី​គ្រោះថ្នាក់ នៃ​ការ​លង់ទឹក នាំ​កុមារ​ទៅ​កន្លែង​ខ្ពស់ និង​មាន​អ្នក​ថែទាំ ឬ​ប្រើ​អាវ​ពោង 
-​ត្រូវ​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់ ដោយសា​រពស់​ចឹក ឬ​សត្វ​អ​សិរ​ពិស​ផ្សេងៗ ដោយ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ មុន​ទៅកាន់​ទីទួល​សុវត្ថិភាព​និង​គំនរ​ឈើ​។ ការធ្វើដំណើរ​ពេលយប់ ឬ​ពេលធ្វើ​ការងារ​ត្រូវ​ស្លៀក​ខោជើងវែង និង​ពាក់​ស្បែកជើង​កវែង ជៀសវាង​កន្លែង​ដែលមាន​ស្មៅ​ស៊ុបទ្រប់​
-​ដើម្បី​ជៀសវាង​នូវ​បញ្ហា រាក​រូស រា​កមួល ពុល​ចំណីអាហារ ឬ​ជំងឺ​ផ្សេងៗ​ដទៃទៀត​ដែល​បង្កឡើង​ដោយ​ទឹក ត្រូវ​បរិភោគ​ទឹកស្អាត​ដោយ​ប្រើ​ធុង​ច​ម្រះ ដាំទឹក​ឱ្យ​ពុះ ឬ​ប្រើប្រាស់​ទឹក​ដោយ​ប្រើ​ថ្នាំ​ក្ល​រីន ឬ​ក្លរ៉ាមីន (​ថ្នាំ​ក្ល​រីន ឬ​ក្លរ៉ាមីន​ពីរ​គ្រាប់​អាច​លាយ​ទឹក​២០​លីត្រ​)​។ ត្រូវ​លាង​សម្អាត​បន្លែ និង​ផ្លែឈើ​ជាមួយ​ទឹកស្អាត អាហារ​ចម្អិន​ឱ្យបាន​ត្រឹមត្រូវ ព្រមទាំង​សម្អាត​កន្លែង​ធ្វើ​ម្ហូប និង​សម្ភារ​ផ្ទះបាយ​ដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្ទះ កាំបិត ជ្រុញ​ឱ្យបាន​ស្អាត​
-​ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណ ឱ្យបាន​ស្អាត​ដោយ​ងូតទឹក​ដុះ​សាប៊ូកក់សក់ និង​បោក​សម្លៀកបំពាក់​ឱ្យបាន​ស្អាត​ជៀសវាង​នូវ​ជំងឺ​សើរ​ស្បែក ពងទឹក ក​ម រមាស់​ជាដើម​

២.​ក្រោយពេល​ទឹកជំនន់​៖
-​បន្ត​បរិភោគ​ចំណីអាហារ​ស្អាត ទឹកស្អាត និង​អនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ស្អាត ដើម្បី​ជៀសវាង​នូវ​ជំងឺ​ផ្សេងៗ​
-​ត្រូវ​បន្ត​សំរាន្ត​ក្នុង​មុង​គ្រប់ពេល ដើម្បី​ការពារ​ជំងឺគ្រុនឈាម និង​គ្រុនចាញ់​
-​ត្រូវ​ពិនិត្យមើល​ផ្ទះ​ក្រែង​មាន​បាក់ស្រុត​នាំឱ្យមាន​គ្រោះថ្នាក់ ប្រុងប្រយ័ត្ន​ក្រែង​មាន​សត្វ​ពស់ ឬ​សត្វ​អ​សិរ​ពិស​ផ្សេងៗ​
-​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ និង​ក្នុងផ្ទះ ព្រោះ​ក្រោយពេល​ទឹក​ស្រក​ទៅបាន​បន្សល់​នូវ​ភាពកខ្វក់ និង​មេរោគ​ជាច្រើន​រស់នៅក្នុង​ទឹក​ជៀសវាង នូវ​ការដក់​ទឹក​ជុំវិញ​ផ្ទះ និង​ក្នុងផ្ទះ នាំឱ្យមាន​ដង្កូវទឹក​កើត​មូស​ខ្លា និង​មូស​ដែកគោល ដែល​អាច​បង្កឱ្យមាន​ជំងឺគ្រុនឈាម និង​គ្រុនចាញ់​
-​ត្រូវ​ស្តារ និង​សំអាត​អណ្តូងទឹក​ឡើងវិញ មុននឹង​ប្រើប្រាស់​
-​ត្រូវ​ជួសជុល និង​សង់​បង្គន់​ឡើងវិញ ដោយ​ជានិច្ច​ជា​កាល ត្រូវ​បន្ទោបង់​ក្នុង​បង្គន់​គ្រប់ពេល​

​គូសបញ្ជាក់ថា ការដាក់ចេណ​នូវ​វិធានការនេះ​គឺធ្វើឡើង បន្ទាប់ពី​ទឹកជំនន់​ជន​លិច តាម​បណ្ដាល​ខេត្ដ​មួយចំនួន នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​សីហា ៕


ព័ត៌មានផ្សេងទៀត