ផ្លូវ​លេខ​៧៦​ក្នុង​ខេត្តរតនគិរី​ផ្អាក​ចរាចរ​បណ្តោះអាសន្ន​ដោយសារ​ទឹកជំនន់​

09-08-2019 1:55 pm 278

​អាជ្ញាធរ​ស្រុក​លំផាត់​និង ក្រុមការងារ​គ្រោះមហន្តរាយ​ខេត្ត​រតនគិរី ធ្វើការ​ផ្អាក​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​លេខ (៧៦) ពី​រតនគិរី​-​មណ្ឌលគិរី មណ្ឌលគិរី - រតនគិរី ជា​បណ្តោះអាសន្ន​សិន ដោយហេតុ​មានទឹក​លិច​ហូរ​កាត់​ផ្លូវ​យ៉ាងគំហុគ​។​ជាមួយគ្នានេះ ដោយសារ​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តរតនគិរី គឺ​ចេញ​មកពី​តំបន់​នៅ​អូ​លាវ ឃុំ​សេ​ដា ស្រុក​លំផាត់ បាន​ច្រាល​ចូល​ទន្លេស្រែពក ហូ​ចុះមក​កាត់​ស្ពាន​ស្រែ​ពក ផ្លូវជាតិ​លេខ​៧៦​ភ្ជាប់ ពី​ស្រុក​លំផាត់​ខេត្ត​រតនគីរី ទៅ​ស្រុក​កោះ​ញ៉ែ​ក​ខេត្ត​មណ្ឌល​គី​រី ។​

​បើតាម​របាយការណ៍​បាន ឱ្យដឹងថា ជំនន់​ទឹកភ្លៀង បានធ្វើឱ្យ​លិចលង់​ឃុំ​ចំនួន​៣​មាន​:១-​ឃុំ ជ័យ​ឧត្ដម លិចលង់​ទាំងស្រុង ២-​ឃុំ សេ​ដា​លិចលង់ នៅ​ភូមិ​កែង​សាន់​ទាំងស្រុង ៣-​ឃុំ​កា​ឡែង លិចលង់​តែ​ស្រែ និង​ចំការ​ទេ ចំពោះ​ផលប៉ះពាល់​: ទាំង​៣​ឃុំ​គឺ ប្រជាជន​រងគ្រោះ ១១០០​គ្រួសារ ស្មើ​ចំនួន​ប្រជាជន​៦០ ០០​នាក់​។​ខណៈពេល​នេះដែរ ក៏មាន​ករណី​បាត់​ក្មេងស្រី ០១​នាក់ ត្រង់ចំណុច​ភូមិ​ជ័យ​ឧត្តម ឃុំ​ជ័​យឧត្ត ម​ស្រុក​លំផាត់ ចំណុច​ទឹក​លិច​ផ្លូវ ដោយសារ​លិច​ទូកដរ​ឆ្លង ពេលនេះ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​កំពុង​អន្តរាគមន៍​ស្វែងរក​៕

ព័ត៌មានផ្សេងទៀត