លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធន់ធានទឹកនិងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ខេត្តមួយចំនួនលិចលង់ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ច្រើនហួសកម្រិតមិនធ្លាប់មាន ជាពិសេសខេត្តជាប់នឹងឆ្នេរសមុទ្រ ដូចជា ខេត្តព្រះសីហនុ កោះកុង កែប និងខេត្តកំពត រួមទាំងខេត្តនៅភូមិភាគឦសាន្ត ដូចជាខេត្តរតនគីរីជាដើម។ ជាមួយគ្នានោះ លោក ចាន់ យុត្ថា ក៏បានគូសបញ្ជាក់ថា ទឹកទន្លេស្រែពក នៅខេត្តរតនគីរី កំពុងឡើងហួសកម្រិតប្រកាសអាសន្ន ហើយអាជ្ញាធរខេត្តកំពុងជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាពផងដែរ។ ជាបន្តសូមស្ដាប់ប្រសាសន៍លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធន់ធានទឹក និងឧតុនិយម ផ្ដល់កិច្ចសម្ភាសន៍ដល់វិទ្យុវាយោ ដូចតទៅ៖
សំឡេង៖