ប្រជាជន​មី​យ៉ាន់​ម៉ា​​រាប់ពាន់នាក់​​ជម្លៀស​ខ្លួន​​ដោយសារ​​ទឹកជំនន់​

09-08-2019 11:35 am 674
រូបភាព​ទឹកជំនន់​កំពុង​ជន់លិច​នៅមីយ៉ាន់ម៉ា

​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឲ្យដឹងថា ទឹកជំនន់​ដែល​វាយប្រហារ​នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា បាន​បណ្ដាលឲ្យ​ប្រជាជន​រាប់ពាន់នាក់​ជម្លៀសខ្លួន​ចេញពី​លំនៅស្ថាន​។ ស្របពេល​ភ្លៀង​រដូវ​មូសុង​កំពុង​បន្ដ​ធ្លាក់​នៅឡើយ ក្រុម​ជួយសង្គ្រោះ​ក៏បាន​ចុះ​អន្ដរាគមន៍​ប្រជាជន​ទៅ​ទីទួល​សុវត្ថិភាព និង​បញ្ជូនទៅ​ស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​។ បច្ចុប្បន្ន​មាន​ប្រជាជន​ជាង​៣​ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​ជម្លៀស​ខ្លួន​ដោយសារតែ​ទឹកជំនន់​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្ដរាយ​មី​យ៉ាន់​ម៉ា​។ 

​ដោយឡែក​បើតាម​ការបញ្ជាក់​ពី​ការិយាល័យ​កិច្ចការ​មនុស្សធម៌​អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា​មាន​ប្រជាជន​មី​យ៉ាន់​ម៉ា​៨៩,០០០​នាក់ បាន​ជម្លៀស​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។ ចំពោះ​ចំនួន​ខូចខាត​សរុប​នៅ​ពុំទាន់​មាន​ការបញ្ជាក់​ទេ គ្រាន់តែ​តាម​រូបភាព​ដែល​បង្ហាញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឃើញ​មានផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​ជន់​លិច​៕

 ពាក្យគន្លឹះ  មីយ៉ាន់ម៉ាទឹកជំនន់

ព័ត៌មានផ្សេងទៀត