ផ្អាកផ្គត់ផ្គង់អគ្គិសនី នៅក្រុងព្រះសីហនុ ដោយសារជំនន់ទឹកភ្លៀង

09-08-2019 8:28 am 844

អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងបន្ថែម នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ថា ជំនន់ទឹកភ្លៀងកាលពីយប់មិញ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួននៅក្រុង​ព្រះសីហនុ ដូច្នេះសូមផ្អាកការផ្គត់​ផ្គង់ ចរន្តអគ្គិសនីបណ្តោះអាសន្នសិន។

យោងតាមទំព័រហ្វេសប៊ុក អគ្គិសនីខេត្តព្រះសីហនុ បានឲ្យដឹង ថា”ករណីអគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់  ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយក្រុងព្រះសីហនុ មូលហេតុដើម្បីការពារ​សុវត្ថិ​ភាព ជូនប្រជាពលរដ្ឋជៀសវាង ការឆ្លងចរន្តអគ្គិសនីដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅផ្នែកខ្លះនៃ សង្កាត់លេខ០១ សង្កាត់លេខ០២ សង្កាត់លេខ០៣ សង្កាត់​លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ”។

អគ្គិសនីខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែម ថា”ក្រុមការងារបច្ចេកទេស នឹងធើ្វការភ្ជាប់ចរន្ត ជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញ ពេលដែលជំនន់ទឹកភ្លៀងស្រកចុះ​។ នៅពេលទទួលបានព័ត៌មានបន្ថែម ពីការ​ដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារ នឹងជូនដំណឹងជាបន្តបន្ទាប់ទៀត”៕

 

ព័ត៌មានផ្សេងទៀត