​ជំនន់​នៅ​ខេត្ត​ព្រះសីហនុ​​ទឹក​លិច​ដល់​ដំបូល​ឡាន​​

09-08-2019 8:12 am 763

​ភ្លៀង​មួយ​មេ​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែ​សីហា បានធ្វើឲ្យ​ខេត្តព្រះសីហនុ ត្រូវ​លិចលង់​ស្ទើរ​គ្រប់​ទីកន្លែង​។ រូបភាព​ព្រោងព្រាត​ត្រូវបាន​បង្ហោះ​តាម​បណ្តាញ​សង្គម បង្ហាញ​ពី​ការលិចលង់​យ៉ាងធ្ងន់ធ្ងរ និង​បន្ទាប់ពី​ទឹកជំនន់​បាន​ស្រក​បន្តិច ការកកស្ទះ​ចរាចរណ៍​បាន​កើតឡើង​ស្ទើរ​គ្រប់​ផ្លូវ​ផងដែរ​។​

​យ៉ាងណាក៏ដោយ​ភ្លាមៗ​នោះ គេ​ក៏​សង្កេតឃើញ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដោយ​ក្នុងនោះ​រួមមាន លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត កំពុងតែ​ដឹកនាំ​បញ្ជា កងកំលាំង ចុះ​អន្តរាគមន៍​ភ្លាមៗ បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​និង​បញ្ជៀ​ស​ការលិចលង់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត