ប្រសិនបើ​ជើង​របស់​អ្នក​ឡើង​ពណ៌​ផ្កាឈូក​!

07-08-2019 7:36 pm 272

​ជើងមាន​ពណ៌​សម្បុរ​ដូច​ស្បែក​ទារក ជា​អ្វីដែល​អ្នក​ប្រាថ្នា​ចង់បាន​ជាពិសេស​នារីៗ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​សំគាល់​ឃើញថា ជើង​របស់​អ្នក ពិតជា​មាន​ពណ៌​ផ្កាឈូក​ខ្លាំងពេក ហើយ​មើលទៅ​មាន​សភាព​ស្តើង​ខ្លាំង និង​មាន​ស្នាម​ជ្រីវជ្រួញ​ទៀត​នោះ អ្នក​គួរតែ​ទៅ​ធ្វើតេស្ត​ឈាម ដើម្បី​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​។ នេះ​អាចជា​សញ្ញា​បង្ហាញ​ពី​បញ្ហា Metabolic រួមទាំង​បញ្ហា​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។ យ៉ាងណាក៏ដោយ អ្នក​គួរតែ​តាមដាន​ភាពមិនប្រក្រតី​នានា​ផ្សេងទៀត ដែល​លេច​ឡើងលើ​រាងកាយ​របស់​អ្នក​គ្រប់កន្លែង មិនមែន​តែ​ជើង​នោះទេ​។ រៀន​សង្កេត ព្រោះ​ជំងឺ​មួយចំនួន​តែងតែ​បង្ហាញ​សញ្ញា​ឲ្យ​អ្នក​ដឹង ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​ទាំងអស់នោះ បាន​ទាន់ពេលវេលា​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត