នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះបានថ្លែងឱ្យដឹងថា នៅក្នុងឆ្នាំ២០១៨ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៦,២លាននាក់ ហើយកម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរនឹងបន្តកើនឡើងនៅឆ្នាំបន្តបន្ទាប់ ។
ថ្លែងក្នុងវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា នារសៀលថ្ងៃទី៧ សីហា លោក ហ៊ុន សែន បានឱ្យដឹងថា ចំនួនទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាបានបន្តកើនឡើងជាលំដាប់ ។ លោកថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ទេសចរសរុបដែលមកកម្ពុជាមានចំនួនជាង២,៨លាននាក់ កើនឡើង១១,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ។
សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖