Hyundai​​បង្ហាញ​​រថយន្ដ​​ដំបូល​បំពាក់​បន្ទះ​សូ​ឡា​​ជំនួយ​ដល់​​ការ​សាក​អាគុយ​

07-08-2019 5:47 pm 140
រូបភាពរថយន្ដSonata hybrid

​ក្រុមហ៊ុន​Hyundai​បានបង្ហាញ​រថយន្ដ​Sonata hybrid ដែលមាន​បំពាក់​បន្ទះ​សូ​ឡា​លើ​ដំបូល ដើម្បី​ជួយ​ដល់​ការ​សាក​អាគុយ​។ ក្រុមហ៊ុន​ផលិត​រថយន្ដ​កូរ៉េខាងត្បូង​មួយ​នេះ​បាន​និយាយថា ប្រសិនបើ​រថយន្ដ​បំពាក់​ដំបូល​សូ​ឡា​នេះ​ប្រើប្រាស់​បាន​៦​ម៉ោង​ក្នុង​មួយថ្ងៃ វា​អាចជួយ​សាក​អាគុយ​បាន​រហូតដល់​៦០​ភាគរយ​។ បន្ទះ​សូ​ឡា​នេះ​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ផ្ដល់​ថាមពល​ឲ្យ​រថយន្ដ​Sonata hybrid អាច​បើក​បរបាន​១,៣០០​គីឡូម៉ែត្រ​ក្នុង​មួយឆ្នាំ​។ ចំពោះ​តម្លៃ​នៃ​រថយន្ដ​នេះ​ក្រុមហ៊ុន​មិនទាន់​បង្ហើប​ឲ្យដឹង​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត