​ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​​គណៈ​កម្ម​ធិ​ការ​អចិន្ត្រៃយ៍​​ពិនិត្យ​របៀបវារៈ​ចំនួន​៤​

07-08-2019 5:40 pm 132

​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​ពិនិត្យមើល​របៀបវាៈ​ចំនួន​៤ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៩ ខាងមុខនេះ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ព្រឹទ្ធសភា ចុះ​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០១៩​។​

​របៀបវារៈ​ទាំង​៤ ដែល​នឹងត្រូវ​លើកយក​មក​ពិនិត្យ​នោះ​រួមមាន​៖

១. ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លេខ ០៣២/១៩ លគ​.​គ​ក ចុះ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ និង​លេខ ០៣៤/១៩​លគ​.​ក ចុះ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៩ និង​ការអនុវត្ត​ព្រះរាជក្រឹត្យ នស​/​រកត​/០៨១៩/១២១២ ចុះ​ថ្ងៃទី​៥ ខែ​សីហា​
​ឆ្នាំ​២០១៩​។​

២. ពិនិត្យ និង​សម្រេច​លើ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា នៃ​អង្គចៅក្រម​។​

៣. ពិនិត្យ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ស្នើសុំ​កោះប្រជុំ ព្រឹទ្ធសភា​ជា​វិសាមញ្ញ​។​

៤. កំណត់​របៀបវារៈ កាលបរិច្ឆេទ និង​សមាសភាព​លេខាធិការ​អង្គប្រជុំ​ព្រឹទ្ធសភា ជា​វិសាមញ្ញ​នីតិកាល​ទី​៤៕

 ពាក្យគន្លឹះ  ព្រឹទ្ធសភា

ព័ត៌មានផ្សេងទៀត