របួស​ជិត​១០០​នាក់​​ដោយសារ​​ការ​បំផ្ទុះ​គ្រាប់បែក​​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​

07-08-2019 4:54 pm 372
រូបភាព​នៅកន្លែង​កើតហេតុ

​មនុស្ស​ជាច្រើន​នាក់​រងរបួស បន្ទាប់ពី​ក្រុម​តា​លី​បង់​បើក​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ដ នៅក្នុង​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានកា​លពី​ព្រឹក​ថ្ងៃទី​០៧​សីហា​នេះ​។ អំពើហិង្សា​បាន​រីក​រាលដាល​ទូទាំងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននិង​ក្នុង​ទីក្រុង​កាប៊ុល ខណៈដែល​សហរដ្ឋអាមេរិក​និង​ក្រុម​តា​លី​បង់ ពិភាក្សា​ពី​កិច្ចព្រមព្រៀង​សន្ដិភាព មុន​ការបោះឆ្នោត​ធ្វើឡើង​នៅ​ថ្ងៃទី​២៨​សីហា​នេះ​។ 

​ចំពោះ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ដ កើតឡើង​នៅ​ជិត​ច្រកចូល​ស្ថានីយ​ប៉ូលិស នៅ​ភាគ​ខាងលិច​ទីក្រុង​កា​ប៊ុល​កាលពី​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុង​តំបន់​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានឲ្យដឹងថា យ៉ាងតិចណាស់​មនុស្ស​៩៥​នាក់​រងរបួស ភាគច្រើន​ជា​ជន​ស៊ីវិល​ដោយមាន​ស្ដ្រី​និង​ក្មេងៗ​ផងដែរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

ព័ត៌មានផ្សេងទៀត